More

    អាជ្ញាធឬខេត្តប៉ៃលិនចុះពិនិត្យ សា្ថនភាពទឹកជំនន់តាមផ្ទះពលរដ្ឋ

    spot_img

    ប៉ៃលិន៖ បន្ទាប់ពីជំនន់ទឹកភ្លៀង បានបង្កឱ្យលិចលង់ដល់ភូមិជាច្រើននៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ អាជ្ញាធរខេត្ត បានដឹកនាំមន្ត្រីជុំវិញខេត្តនិង ក្រុមការងារយុវជន ស.ស.យ.ក. ខេត្ត ដើម្បីចុះត្រួតពិនិត្យ និងត្រៀមលក្ខណៈជួយសង្គ្រោះបន្ទាន់។

    ការចុះត្រួតពិនិត្យនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិចំនួន៥ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    បើតាមប្រភពព័ត៍មានពីឯកឧត្តម ហុកសុផល អភិបាលរងខេត្ត បានរៀបរាប់ឱ្យដឹងថា៖ ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗ គ្នាប៉ុន្មានថ្ងៃមុន រហូតមកដល់ថ្ងៃទី២១ ខែកញ្ញានេះ បង្កទៅជាជំនន់លិចផ្ទះសម្បែងប្រជាពលរដ្ឋអស់ចំនួន៥ភូមិ។
    ប្រភពបន្តទៀតថា ភូមិដែលទទួលរងការលិចលង់មានដូចតទៅ៖ ទី១. ភូមិទំនប់ លិចផ្ទះចំនួន៤ខ្នងផ្ទះ ទី២. ភូមិកូនដំរីចំនួន១៣ខ្នងផ្ទះ ទី៣. ភូមិផ្ទះស្បូវចំនួន ៣៤ខ្នងផ្ទះ ទី៤. ភូមិព្រៃសន្ទះចំនួន២១ខ្នងផ្ទះ និងទី៥. ភូមិអូរដូនតាលើ លិចអស់ចំនួន៩ខ្នង ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ប្រភពបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃដដែលនេះ ទឹកជំនន់មិនទាន់មានការស្រកចុះឡើយទេ ខណៈទឹកភ្លៀងហាក់ដូចជាថយចុះបន្តិច ហើយមនុស្សឬសត្វចិញ្ចឹម ក៍មិនមានការរងគ្រោះបាត់បង់អាយុជីវិតនោះដែរ។ ចំណែកឯដំណាំ ដាំដុះរបស់កសិករមិនការខូចខាតអ្វីធ្ងន់ធ្ងរនោះទេ តែបើបន្តលិចលង់រយៈពេលយូរទៀត អាចនឹងមានការខូចខាតអស់ច្រើនផងដែរ។

    ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗ ពីបញ្ហាទឹកដែលកំពុងតែជន់ខ្លាំង ព្រមទាំងចេះការពារខ្លួន មិនឱ្យឆ្លងជម្ងឺដង្កាត់ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ជម្ងឺកូវីដ១៩ ដោយលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលឱ្យបានញឹកញាប់ផងដែរ៕ រូបភាព និងអទ្ថបទ៖​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img