More

    មនុស្សម្នាក់និងសត្វគោចំនួន០៣ក្បាលត្រូវបានរន្ទះបាញ់ស្លាប់នៅស្រុកបាណន់

    spot_img

    (បាត់ដំបង) បុរសម្នាក់និងសត្វគោ០៣ក្បាលត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់ស្តូកស្តឹងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១០ ភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

    ករណីគ្រោះធម្មជាតិរន្ទះបាញ់នេះដែរបណ្តាលអោយស្លាប់បុរសម្នាក់ឈ្មោះ អ៊ុន សាន់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្រុមទី១០ ភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នៅក្នុងរោងគោជាប់ប្រឡាយចិនខាងកើតផ្ទះរបស់ខ្លួនចម្ងាយប្រហែល២០០ម៉ែត និងងាប់សត្វគោចំនួន០៣ក្បាលផងដែរ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងកំណត់ហេតុប្រគល់សពអោយទៅឪពុកបង្កើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

    spot_img

    អត្ថបទទាក់ទង

    spot_img