More

    ជនពិការក្រីក្រក្នុងសហគមន៍ ចំនួន ២៩៤នាក់ នៅឃុំស្ទឹងកាច់ ទទួលប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល

    spot_img

    ប៉ៃលិន៖ នៅសាលាឃុំស្ទឹងកាច់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន ២៩៤នាក់ ទទួលបានប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។
    លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបើទោះបីជាសម្ដេចមិនបានអញ្ជើញមកជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៍ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត អោយធ្វើការបើកផ្តល់ប្រាក់របបគោលនយោបាយនេះ ជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍ ដោយមិនមានការរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
    លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការផ្តល់ប្រាក់របបគោលនយោបាយរបស់​រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនិតិសប្បទាខេត្តនាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងលើកកំពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកំរិត តែមិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ ហើយអ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើឡើងបន្ថែមទៀត ។
    នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ត្រូវបន្តស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋជាជនពិការក្រីក្រពិតប្រាកដ ដើម្បីទទួលបានប្រាក់របបគោលនយោបាយនេះ ឱ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូនទទួលបាននូវផលប្រយោជន៍អំពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម ឱ្យបានកាន់តែល្អប្រសើរឡើង ។
    បើតាមរបាយការណ៍លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបើកផ្តល់ប្រាក់របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាពេលនេះ គឺមានចំនួន ២៩៤នាក់ ស្រីចំនួន ៨៧នាក់ ក្នុងនោះអ្នកដែលទទួលបានរបប ៦ខែ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២ម៉ឺនរៀល និងអ្នកដែលទទួលបានរបប ១២ខែ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល ៕ដោយ៖ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img