More

    ក្រុមការងារ ស.ស.យ.ក ខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយអប់រំសុខភាព ដល់ពលរដ្ឋតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩

    spot_img

    ប៉ៃលិន៖ ក្រោមការចង្អុលបង្ហាញ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន ក្រុមការងារ ស.ស.យ.ក.ខេត្តប៉ៃលិន បានបន្តចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន ក្នុងខេត្តប៉ៃលិន ដើម្បីចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ការរីរាលដាលកូវីដ១៩ គ្រុនឈាម គ្រុនឈឺក តាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

    ជាក់ស្តែងនៅ ថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារយុវជន ស .ស .យ. ក. មូលដ្ឋានបន្ត ចុះផ្សព្វផ្សាយអប់រំសុខភាពអនាម័យ និងណែនាំអំពីវិធានការ បង្ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ19 ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីអោយមានការប្រុងប្រយត្ន័ខ្ពស់ ពិសេសមិនត្រូវភ្លេចខ្លួន ត្រូវអនាម័យលាងដៃនឹងសាប៊ូ រឺទឹកអាល់កុលជែលអោយបានញឹកញាប់។ ដោយឡែកចំពោះបងប្អូនដែលចំណូលថ្មី ត្រូវរស់នៅដាច់ដោយឡែក រយ:១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img