More

    ក្រុមការងារបក្សប្រជាជនភូមិអូរឈើក្រំ នាំយកអំណោយជូនស្ត្រីចំណាស់ ដែលកំពុងមានជំងឺប្រចាំកាយ

    spot_img

    ប៉ៃលិន៖ ក្រោយពីទទួលបានដំណឹងថា មានស្រ្តីវ័យចំណាស់ម្នាក់ អាយុ៧៨ឆ្នាំ កំពុងមានជម្ងឺប្រចាំកាយ ដេកសម្រាកនៅលើគ្រែមុខផ្ទះរបស់ខ្លួន នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ ក្រុមការងារគណបក្សប្រជាជនភូមិអូរឈើក្រំ បាននាំយកស្បៀងអាហារ ទៅជូនដល់កន្លែង ដើម្បីឱ្យគាត់មានម្ហូបអាហារ ទទួលទានគ្រប់គ្រាន់។

    ស្រ្តីវ័យចំណាស់ដែលមានជម្ងឺប្រចាំកាយ មានឈ្មោះ វ៉ា ស៊ីធិន អាយុ៧៨ឆ្នាំ មានកូនចំនួន៣នាក់ មានជីវភាពខ្វះខាត រស់នៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ប្រភពព័ត៌មានពីលោក អ៊ុក ញ៉ាន់ មេភូមិអូរឈើក្រំ បានឱ្យដឹងថា៖ ក្រោយពេលលោកទទួលបានដំណឹង ពីគ្រួសារខាងលើ លោកក៏បានចុះទៅត្រួតពិនិត្យ និងរាយការណ៍ជូនក្រុមការងារ ទើបលោក ហេង សម្បត្តិ អនុប្រធានក្រុមការងារ និងជាតំណាងឱ្យលោក ទី សុខា ប្រធានក្រុមការងារចុះជួយភូមិអូរឈើ ក្រំ បានទិញគ្រឿងឧបភោគបរិភោគដូចជា អង្ករចំនួន៥០គីឡូក្រាម ទឹកសុទ្ធ៣យួរ ទឹកដោះគោឆៅ២យួរ មី១កេះ និងត្រីខ១យួរផងដែរ។

    លោកបន្តទៀតថា ក្នុងរយ:ពេល១អាទិត្យ បើសិនជាស្រ្តីខាងលើ មានការខ្វះខាតស្បៀងអាហារ ឬត្រូវការបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ លោកនឹងរាយការណ៍ជូនក្រុមការងារ ដើម្បីងាយស្រួលក្នុងការឧបត្ថម្ភ។

    បើតាមសម្តីរបស់ស្រ្តីម្នាក់ ឈ្មោះ ហុង សុភា អាយុ៤៦ឆ្នាំ ត្រូវជាកូន បានឱ្យដឹងថា ម្តាយរបស់គាត់ មានជម្ងឺប្រចាំកាយអស់រយ:ពេល៤ឆ្នាំមកហើយ ហើយក៏ធ្លាប់យកគាត់ទៅសម្រាក នៅគ្លីនិកឯកជន ក្នុងខេត្តបាត់ដំបងដែរ។ តែមើលទៅសភាពកាន់តែធ្ងន់ធ្ងរ ក៏យកមកមើលថែម្តាយនៅផ្ទះរបស់ខ្លួនវិញ។

    គាត់ក៏សូមថ្លែងអំណរគុណ ដល់ក្រុមការងារបក្សប្រជាជន ចុះជួយភូមិអូរឈើក្រំ ដែលបានផ្តល់ស្បៀងអាហារ ជូនដល់ម្តាយរបស់ខ្លួន ដែលកំពុងមានជម្ងឺសម្រាកនៅក្នុងផ្ទះ ព្រោះពួកគាត់កំពុងជួបការលំបាក៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img