More

    ស.ស.យ.ក សង្កាត់ប៉ៃលិន បន្តចុះចែកអំណោយ ជូនចាស់ជរាគ្មានទីពឹង ក្នុងអំឡុងពេលកូវីដ១៩

    spot_img

    ប៉ៃលិន៖ ដោយមានការចង្អុលបង្ហាញ ពីលោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តប៉ៃលិន បានណែនាំឲ្យ ស.ស.យ.ក តាមមូលដ្ឋាន ទូទាំងខេត្ត ត្រូវតែយកចិត្តទុកដាក់ ពីទុក្ខលំបាកគ្រប់បែបយ៉ាង របស់ប្រជាពលរដ្ឋ ពិសេសត្រូវចុះផ្ទាល់ដល់ខ្នងផ្ទះនិមួយៗ បើឃើញពួកគាត់មានការលំបាក ត្រូវតែចុះជួយជាបន្ទាន់។

    ជាក់ស្តែងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រុមយុវជនស.ស.យ.កសង្កាត់ប៉ៃលិន ដឹកនាំដោយលោក នឹម អឿន ប្រធានយុវជនស.ស.យ.ក សង្កាត់ដឹកនាំក្រុមការងារ បន្តចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៧គ្រួសារ ក្នុងអំឡុងសម័យកូវិត១៩។

    ក្នុងនោះដែរក្រុមការងារយុវជនស.ស.យ.ក បានណែនាំ និងផ្សព្វផ្សាយដល់ពលរដ្ឋ អំពីវិធីការពារជម្ងឺកូវិត១៩ ដែលនៅលើពិភពលោកមិនទាន់ស្ងប់ស្ងាត់នៅឡើង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img