More

    បើកម៉ូតូសន្តោងរម៉ក បុករថយន្តធំចតស្ងៀមស្លាប់មួយរំពេច

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង មិនប្រយ័ត្នជ្រុលទៅបុកកន្ទុយ រថយន្តធុនធំមួយគ្រឿងចតស្ងៀម តាមចិញ្ចើមផ្លូវ បណ្ដាលឲ្យបែកក្បាលស្លាប់មួយរំពេច យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង០៩និង២០ នាទីយប់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០នៅចំណុចមុខផ្សារមនោរម្យ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះ(ស្លាប់)មានឈ្មោះ វីត ភេទប្រុសអាយុ ៣០ ឆ្នាំ មុខរបរបើករឺម៉កដឹកដែក នៅក្រុមហ៊ុនមួយកន្លែងម្តុំរង្វង់មូលចាំចៅ មានស្រុកកំណើត ភូមិព្រើ ឃុំរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូសណ្ដោងរម៉កមួយគ្រឿង មិនមានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកកន្ទុយរថយន្តធន់ធំមួយគ្រឿង ម៉ាក់HINOក្បាលពណ៌ស ពាក់ស្លាកលេខស្វាយរៀង3A-0754ចតស្ងៀមតាមចញ្ចើមផ្លូវដោយគ្មាន ដាក់ចំណាំងផ្លាត ស្របទិសគ្នាចំកន្ទុយរថយន្តផ្នែកខាងឆ្វេង បណ្ដាលឲ្យបែកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុង និងដាច់ចេញពីរម៉ក។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំធ្វើការ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡាយសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិយក ទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖​​ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img