More

    ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅចំណុចទឹកពុះ ដោយមិនដឹងមូលហេតុ

    spot_img

    បាត់ដំបង៖ មានករណីមនុស្សលង់ទឹកស្លាប់ ដឹងហេតុ នៅវេលាម៉ោង១៤និង១៥នាទី ថ្ងៃ ពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦.០៨.២០២០ នៅចំណុចទឹកពុះ ភូមិស្រះថត ឃុំព្រៃត្រឡាចស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពឈ្មោះ :តាំ វាសនា ភេទប្រុសអាយុ ១០ឆ្នាំ រស់នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅក្នុងបន្ទុកឪពុក ម្តាយ។

    តាមការបំភ្លឺពីឈ្មោះ ខ សុះ ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ជាអ៊ុបង្កើតរបស់សព ឲ្យដឹងថា: សពឈ្មោះ តាំ វាសនា ជាគ្មួយបង្កើតខ្លួន មានជម្ងឺស្កន់ប្រកាច់ តាំងពីតូចមក លុះដល់ថ្ងៃ ទី ២៥.០៨.២០២០ម៉ោង៤ :០០នាទីល្ងាច គ្មួយខ្លួន តាំ វាសនា ដើរតាមម្តាយខ្លួន ឈ្មោះ សុឹម ស អាយុ៥៨ឆ្នាំ ចេញពីចំការ ចំណុចទឹកពុះ ភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ទៅកាន់ខ្ទមចំការក្បែរនោះ ពេលដល់ចំណុច ប្រឡាយកាយដី ក្មួយខ្លួន តាំ វាសនា បានចុះលាងជើង នៅមាត់ប្រឡាយនោះ ហើយម្តាយខ្លួន ដើរទៅកាន់ខ្ទមចំការមុន។ ពេលម្តាយខ្លួនដើរដល់ខ្ទម ចាំមើលចៅមិនឃើញ ក៏ត្រឡប់ដើរទៅរកចៅវិញ តែមិនឃើញ ហើយក៏មក ហៅខ្លួននិងបងប្អូន ជួយដើររក នៅតែមិនឃើញ លុះដល់ថ្ងៃទី២៦.០៨.២០២០ម៉ោង ៤:០០នាទីល្លាច ខ្លួនបានប្រទះឃើញសាកសពគ្មួយខ្លួន ឈ្មោះ តាំ វាសនា អណ្តែតក្នុង ទឹកប្រឡាយ ដែលគ្មួយខ្លួនចុះលាងជើង។

    ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា ជាករណីលង់ទឹកស្លាប់៕ រូបភាព និងអត្ថបទ៖ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img