More

    ឈប់សម្រាកប៉ុន្មានថ្ងៃភ្ញៀវទេសចរណ៍ មកលេងខេត្តប៉ៃលិន មានច្រើនគួរឲ្យកត់សំគាល់

    spot_img

    ប៉ៃលិន៖ បើតាមរបាយការណ៍របស់លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ ថា ៖ ក្នុងរយៈពេល០៥ថ្ងៃកន្លងទៅនេះ គឺចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានចាត់មន្ត្រីក្រោមឱវាទ ចុះទៅស្រង់ស្ថិតិចំនួនភ្ញៀវទេសចរទាំងអស់ ដែលបានធ្វើដំណើរ មកពីតាមបណ្តាខេត្តនានា ដោយចូលមកទស្សនាកម្សាន្ត នៅក្នុងខេត្តប៉ៃលិន នាឱកាសថ្ងៃឈប់សម្រាកសង ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានចំនួនសរុប២១,៧២៦នាក់។

    លោកបន្តទៀតថា ក្នុងនោះភ្ញៀវជាតិមានចំនួន២១,៧២១នាក់ រីឯភ្ញៀវអន្តរជាតិ សរុបចំនួន០៥នាក់។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះស្ថានភាពទូទៅ ខាងលោកសង្កេតឃើញថា មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ មានការយាមប្រចាំការពីសំណាក់កម្លាំង នគរបាលអធិការដ្ឋានក្រុងប៉ៃលិន សហការជាមួយខាងប៉ុស្តិ៍នគរបាលសង្កាត់ នគរបាលការពារព្រំដែន និងប្រជាការពារផងដែរ។

    លោកបញ្ជាក់ទៀតថា នៅក្នុងមូលដ្ឋាននៃអាជីវកម្មតាមកន្លែងនីមួយៗ មានការយកចិត្តទុកដាក់ អនុវត្តតាមវិធាន សុវត្ថិភាពទេសចរណ៍ ដោយមានដាក់សាប៊ូលាងដៃ និងទឹកអាល់កុល ជែលសម្រាប់ភ្ញៀវទេសចរផងដែរ។

    សូមបញ្ជាក់ថា នៅតាមរមណីយដ្ឋាននីមួយៗ អាជីវករមានការលក់ដាច់កាក់កបខ្លាំង ស្ទើរតែលក់ឱ្យភ្ញៀវមិនទាន់នោះឡើយ ពោលគឺម្នាក់ៗញាប់ដៃញាប់ជើង ត្រៀមម្ហូបអាហារសម្រាប់ភ្ញៀវ ចូលកុម្មង់យកទទួលទានជួបជុំក្រុមគ្រួសារ ហើយអ្នកខ្លះនាំគ្នាហែលទឹកលេងរហូតដល់ពេលល្ងាច ទើបនាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះរៀងៗខ្លួន៕ រូបភាព និងអត្ថបទ៖​ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img