More

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម អញ្ញើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ

    spot_img

     

    កោះកុង÷ នៅរសៀលថ្ងៃចន្ទទី១៥ ខែសី ហា ឆ្នាំ២០២២នេះ លោកស្រេង ហុង អភិបាលរងខេត្តកោះកុង តំណាងលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិ បាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯក ឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិ សុខសង្គម ក្នុងពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោ ធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិត នៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ
    ដើម្បីឲ្យស្វែងយល់ពីកាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍នៃការចូលរួមក្នុងផ្នែកប្រាក់សោធន ។

    លោកស្រេង ហុង អភិបាលរងខេត្ត បានលើកឡើងថា ដើម្បីចូលរួមអនុវត្ត និងលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គមក្នុងគោលបំណងសម្រេចបាននៅក្របខណ្ឌគោលនយោបាយគាំពារ-សង្គម ឆ្នាំ ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល ខ្ញុំសូមសំណូមពរដល់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន សូមជួយយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងប្រកប ដោយស្មារតីទំនួរខុសត្រូវខ្ពស់។ តាមរយ: ការធ្វើបទបង្ហាញក៏ដូចជាការឆ្លើយសំណួរផ្សេងៗដែលពាក់ព័ន្ធ ។ ហើយខ្ញុំសង្ឃឹម ថា លោក លោកស្រី ដំណាងមន្ទីរពាក់ព័ន្ធ លោក លោកស្រី នាយក ឫម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងទទួលបានព័ត៌មានថ្មីៗ ព្រមទាំងបានយល់កាន់តែច្បាស់ អំពីប្រព័ន្ធសន្តិសុខសង្គម ជាពិសេសរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិ បាល បានលើកឡើងថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិ បាល បានត្រៀមថវិកាដើម្បីទប់ទល់កាត់ បន្ថយហានិភ័យសម្រាប់អ្នកក្រីក្រសម្រា លកូន ដែលបានសម្រាលកូន១ កូនម្តង២ ឬក៏សម្រាលកូនម្តងទៅដល់៣នាក់។ ហើយ ក៏មានប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិកដែលឆ្លងទន្លេរផងដែរ ។

    ឯកឧត្តម បញ្ជាក់ថា អនុលោមតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម មានវិសាលភាពសាលបទបីរផ្នែក ផ្នែកទី ១ មន្ត្រីរាជការសាធារណៈ ផ្នែកទី ២ កម្មករនិយោជិត ដែលស្ដីពីច្បាប់ការងារ ដូចជាកម្មករធ្វើការនៅតាមរោងចក្រ សហគ្រាស និងបូកបញ្ចូលអ្នកបម្រើតាមផ្ទះ តាមច្បាប់ អ្នកបម្រើតាមផ្ទះចាត់ទុកជាកម្មករដូចជាកម្មករធ្វើការនៅតាមរោងចក្រសហគ្រាសដែរ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img