ទំព័រដើម ទំព័រដើម អាជ្ញាធរក្រុងព្រះសីហនុ ចុះណែនាំដល់អាជីវករឲ្យចូលរួម សម្អាតអនាម័យ និងបន្ធូរតម្លៃជូនភ្ញៀវទេសចរណ៍

អាជ្ញាធរក្រុងព្រះសីហនុ ចុះណែនាំដល់អាជីវករឲ្យចូលរួម សម្អាតអនាម័យ និងបន្ធូរតម្លៃជូនភ្ញៀវទេសចរណ៍

- ពាណិជ្ជកម្ម -

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០២០ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ដោយមានការចូលរួមពីមន្ទីរ អង្គភាព ឬស្ថាប័នពាក់ព័ន្ធ ចុះណែនាំអាជីវករ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលមកលេងកំសាន្ត នៅចំណុចចុងឆ្នេរអូរឈើទាល មេត្តាចូលរួមថែរក្សារអនាម័យទាំងអស់គ្នា ដើម្បីរក្សាសោភ័ណភាពឆ្នេរ ឲ្យកាន់តែប្រសើរមានអនាម័យល្អ។

ក្នុងការចុះណែនាំនេះ លោកបានប្រាប់ឱ្យអាជីវករ ដែលលក់ដូរលើឆ្នេរខ្សាច់នោះ និងភ្ញៀវទេសចរណ៍ទាំងឡាយ សូមឲ្យមានការវេចខ្ចប់សំរាម ឱ្យមានរបៀបរៀបរយ ក្រោយពេលបរិភោគ ហើយអាជីវករ ត្រូវចេះចូលរួមថែរទាំបរិស្ថាន សម្អាតឆ្នេរ និងធ្វើតាមការណែនាំ របស់អាជ្ញាធរ ដើម្បីឲ្យមានសណ្តាប់ធ្នាប់ល្អ។

ក្រៅពីការណែនាំដល់ អាជីវករ និងភ្ញៀវ ឲ្យចូលរួមថែរក្សាអនាម័យឆ្នេរខ្សាច់ អភិបាលក្រុងព្រះសីហនុ ក៏បានណែនាំដល់អាជីវករ ដែលលក់ដូរចល័តតាមតំបន់ឆ្នេរ ក៏ត្រូវចូលរួមគាំទ្របរិស្ថានឆ្នេរដូចគ្នាដែរ ជាពិសេសបញ្ហា តម្លៃមុខម្ហូបមិនត្រូវឡើងថ្លៃ និងរឿងជួលកន្ទេល ជួលអង្រឹងសម្រាប់អង្គុយ ហាមដាក់តំលៃថ្លៃលើសពី១ម៉ឺនរៀល តម្លៃត្រឹមប្រាំពាន់រៀល ល្មមគួរសមហើយ ហើយត្រូវគឹតថាតំបន់ឆ្នេរសមុទ្រនេះ ជារបស់សាធារណៈ មិនត្រូវគឹតថាជារបស់ឯកជន ឬរបស់ខ្លួននោះទេ៕ រូបភាព និងអត្ថបទ៖ អួន ប្រុស

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម