ទំព័រដើម ទំព័រដើម ពលរដ្ឋ២០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីគណៈសង្ឃធម្មយុត្តិកនិកាយ

ពលរដ្ឋ២០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីគណៈសង្ឃធម្មយុត្តិកនិកាយ

- ពាណិជ្ជកម្ម -

កោះកុង៖ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះ សង្ឃនាយករង នៃគណ:ធម្ម យុត្តិកនិកាយ នៃព្រះរាជាណា ចក្រកម្ពុជា និមន្តចែកទានអំ ណោយមនុស្សធម៌ដល់ប្រជា ពលរដ្ឋមានជីវភាពខ្វះខាតចំនួន២០០ គ្រួ សារ ដែលមកពីសង្កាត់ចំនួន៣ រួមមាន÷ សង្កាត់ស្មាច់មានជ័យ ៧០ គ្រួសារ សង្កាត់ដងទង់ ១០០ គ្រួសារ សង្កាត់ស្ទឹងវែង៣០គ្រួសារ។

ពិធីចែកទានអំណោយមនុស្ស ធម៌នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) មានការចូលរួមពី លោក ឈេង សុវណ្ណដា អភិ បាលក្រុងខេមរភូមិន្ទ លោក អ៊ូ ទូច ប្រធានមន្ទីរធម៌ និងសាស នា ខេ្តកោះកុង ព្រះមេគុណវត្តទេពនិមិត្ត និងមន្ត្រីសង្សជាច្រើនអង្គផងដែរ។

នាឱកាសនោះដែរ សម្តេចព្រះសង្ឃនាយករង នៃគណ: ធម្មយុត្តិកនិកាយ នៃព្រះរាជា ណាចក្រកម្ពុជា មានពុទ្ធដិកា ដល់ប្រជាពលរដ្ឋទាំងអស់ថា អំណោយនេះពិតជាបន្តិបន្តួចក៏ពិតមែន ក៏អាចជួយសម្រាលដល់ បងប្អូនញាតិញូមបានមួយកំរិតដែរ។ សូមបងប្អូនញាតិញូមទាំងអស់ យកចិត្តទុកដាក់រក្សាសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ជៀសវាងការឆ្លងជំងឺកូវីដ.១៩។
ក្នុងនោះសម្តេចព្រះសង្ឃនាយករង ក៏បានកើនរំលឹកទៅដល់ អភិបាលក្រុងខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

ទានអំណោយដែរចែកជូនពល រដ្ឋខ្វះខាត ក្នុងមួយគ្រួសារៗទទួ លបាន អង្ករ២៥គឺឡូក្រាម ទឹកសុីអុីវ ១យួរ .ទឹកត្រី ១យួរ . សារុង ១ . នឹងថវិកាមួយចំនួនផងដែរ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម