More

    ប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន ចុះពិនិត្យសកម្មភាពយុវជន តាមគោលដៅរមនីយ៌ដ្ឋាន

    spot_img

    ប៉ៃលិន៖ ដោយកង្វល់ពីសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសលើភ្ញៀវជាតិ អន្តរជាតិ ដែលមកកម្សាន្ត នៅខេត្តប៉ៃលិន និងនៅតាមរម្មណីដ្ធាននានា ក្នុងថ្ងៃឈប់សំរាកសង បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទើបលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានស.ស.យ.ក.ខេត្តប៉ៃលិន បានណែនាំ និងចាត់តាំងឲ្យក្រុមការងារយុ វជនស្ម័គ្រចិត្ត តាមមូលដ្ឋានចុះណែនាំបាញ់អាល់កុល ជែលពិនិត្យកំដៅមុននឹងឲ្យចូលទៅកម្សាន្ត នៅក្នុងរម្មណីយដ្ឋាន ព្រោះដើម្បីការពារជម្ងឺកាចសាហាវផ្សេងៗ ពិសេសគឺជម្ងឺកូវិត១៩។

    ដើម្បីលើកទឹកចិត្តដល់សកម្មភាព របស់យុវជនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទើបនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ប្រធាន ស.ស.យ.ក.ខេត្ត.បានអញ្ជើញ ចុះពិនិត្យមើលតាមគោលដៅនីមួយៗ នៅតាមរមណីយដ្ឋានកម្សាន្តនានា ដែលយុវជនរួមគ្នាបន្តផ្សព្វផ្សាយ ពីវិធានការការពាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និង បានប្រាប់ឲ្យបងប្អូនជាភ្ញៀវទេសចរណ៍ សូមបើកបរគោរពច្បាប់ ចរាចរណ៍ឲ្យបានខ្ពស់ ដើម្បីអាយុជីវិតយើងនិងអ្នកដទៃ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img