More

    រដ្ឋបាលខេត្តកោះកុង រៀបចំ សន្និសីទកិច្ចសហប្រតិ បត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ(CVTEC) លើកទី៣ តាមរយៈអនឡាញ

    spot_img

    កោះកុង÷ ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង ព្រឹកថ្ងៃទី១០ ខែសី ហា ឆ្នាំ២០២០ បានដឹកនាំប្រតិ ភូចូលរួមសន្និសីទកិច្ចសហប្រតិ បត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ(CVTEC) លើកទី៣ តាមរយៈអនឡាញ ក្រោមការដឹកនាំដោយលោក និយម វ៉ារ៉ាត់ផានិត ប្រធានគណៈកម្មាធិការ កិច្ចតំបន់ឆ្នេរ កម្ពុជា វៀតណាម ថៃ(CVTEC) ភាគីថៃ នៅក្នុងសាលប្រជុំសាលាខេត្តកោះកង។

    សន្និសីទនៅថ្ងៃនេះបានលើកមកពិភាក្សាតាមរបៀបវារៈចំនួន៤៖
    ១-របាយការណ៍របស់អគ្គនាយក
    ២-បញ្ហាដែលត្រូវបានទទួល ស្គាល់៖
    -តួនាទីរបស់ CVTEC ក្នុងការលើកស្ទួយច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរភាគខាងត្បូង ដោយនិយម វ៉ារ៉ាត់ផានិត ប្រធានគណៈកម្មាធិការ កិច្ចតំបន់ឆ្នេរ កម្ពុជា វៀតណាម ថៃ(CVTEC) ភាគីថៃ ។
    -ការធ្វើបច្ចុប្បន្នភាពទៅលើវឌ្ឍនភាពនៃសន្និសីទកិច្ចសហ ប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ច កម្ពុជា វៀតណាម ថៃ(CVTEC) បន្ទាប់ពីចុះហត្ថលេខាលើការលើកស្ទួយ និងជម្រុញកិច្ចសហ ប្រតិបត្តិការពាណិជ្ចកម្ម ការវិនិ យោគ ការដឹកជញ្ជូន ទេសចរណ៍ និងMICE តាមរយៈច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរក្នុងចំណោមប្រទេស កម្ពុជា វៀតណាម និងថៃ ។
    ៣-បញ្ហាដែលត្រូវពិចារណា (ព្រាង)ផែនការយុទ្ធសាស្ត្រ (CVTEC) ក្នុងការលើកស្ទួយច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរភាគខាងត្បូង ដោយ(ក្រុមអ្នក ស្រាវជ្រាវ) នៃសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ។
    ៤-បញ្ហាផ្សេងៗចូលរួមក្នុងសន្និ សីទនេះភាគីកម្ពុជា មានខេត្តទាំងបួននៃតំបន់សមុទ្រ មាន ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប វៀតណាម មានខេត្តកាម៉ៅ ថៃមានខេត្តត្រាត បានពិភាក្សាការងារមួយចំនួនទាក់ទងទៅនឹងការអនុវត្តកិច្ចព្រមព្រៀង(MOU)រវាងប្រទេសទាំងបី ការអនុវត្តកិច្ចព្រមព្រៀងកន្លងមក និងបន្តអនុវត្តកិច្ចព្រម ព្រៀងឱ្យមានប្រសិទ្ធភាព ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការពា ណិជ្ជកម្ម ការវិនិយោគ ការដឹក ជញ្ជូន ទេសចរណ៍ និងMICE តាមរយៈច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរក្នុងចំណោមប្រទេស កម្ពុជា វៀតណាម និងថៃ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

         

    spot_img

    អត្ថបទទាក់ទង

    spot_img