ទំព័រដើម ទំព័រដើម ក្មេងស្រីម្នាក់រត់ឆ្លងផ្លូវ រថយន្តមកលឿនបុកស្លាប់ភ្លាមៗ

ក្មេងស្រីម្នាក់រត់ឆ្លងផ្លូវ រថយន្តមកលឿនបុកស្លាប់ភ្លាមៗ

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងរត់ឆ្លងផ្លូវ នៅលើផ្លូវក្រាលកៅស៊ូ បណ្តាលអោយស្លាប់នៅនឹងកន្លែង ហើយរងការខូចខាតរថយន្តស្រាលចំនួន០១គ្រឿង ដោយអ្នកបើកបររថយន្ត បានរត់ចេញពីកន្លែងកើតហេតុគេចខ្លួនភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ស្ថិត នៅក្នុងភូមិតាង៉ែនលេី សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។

ប្រភពព័ត៍មាន បានឱ្យដឹងថា រថយន្តដែលបុកក្មេងស្លាប់ ម៉ាក សាំងយ៉ុង (SANG YONG ISTANA) ឆ្នាំ1999 ពណ៍ស ពាក់ស្លាកលេខ ប៉ៃលិន 2A – 7304 បេីកបរក្នុងទិសដៅពីត្បូងទៅជេីង។ ចំណែកក្មេងរងគ្រោះមាន ឈ្មោះ ស្រីម៉ៅ ភេទស្រី អាយុ ៣ឆ្នាំ រស់នៅភូមិតាង៉ែនលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្លាប់នៅកន្លែងកេីតហេតុ ប្រភពបន្តទៀតថា មូលហេតុ នៃការគ្រោះថ្នាក់នេះ គឺបណ្តាលមកពីកត្តាមនុស្សខ្វះការប្រុងប្រយ័ត្ន បណ្តោយក្មេងតូចឱ្យឆ្លងផ្លូវគ្មានអាណាព្យាបាលដឹកដៃ។

ក្រោយពេលកើតហេតុ វត្ថុតាង ត្រូវបាននគរបាល យកទៅរក្សាទុកនៅការិយាល័យ នគរបាលចរចារណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំធ្វើការដោះស្រាយតានីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម