More

    បុរសម្នាក់ដេកស្លាប់នៅចំណតរថយន្ត ធ្វើឲ្យមានការភ្ញាក់ផ្អើល

    spot_img

    ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅក្នុងចំណត់រថយន្តក្រុងយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង ២០ នាទីយប់ថ្ងៃទី៦ ខែសីហាឆ្នាំ ២០២០ នៅចំណុចចំណតរថយន្តក្រុង មុខមជ្ឈមណ្ឌលចេនឡា តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ផ្សារដើម គរខណ្ឌទួលគោក រាជធានីភ្នំពេញ។

    បើតាមប្រភពពីបុរសម្នាក់ ជាកម្លាំងសណ្តាប់ផ្សារដើមគរ បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានប្រជាពលរដ្ឋ បានមករាយការណ៍ប្រាប់ថា ឃើញបុរសម្នាក់ដេកស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់មកកម្លាំងសណ្ដាប់ធ្នាប់ផ្សារដើមគរ បានចុះមកដល់ឃើញបុរសខាងលើ ដេកស្លាប់ពិតប្រាកដមែន។ ប្រភពដដែរបានបន្តទៀតថា បុរសដែលដេកស្លាប់ខាងលើនេះ ជាអ្នករត់ម៉ូតូឌុបនៅម្តុំបរិវេណផ្សារដើមគរ ហើយរយៈពេល ១ អាទិត្យកន្លងមកនេះ មិនឃើញជនរងគ្រោះ មករត់ម៉ូតូដូចសព្វរាល់ដងនោះទេ លុះដល់ថ្ងៃកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅក្នុងចំណត រថយន្តក្រុងយ៉ាងអាណោចអាធ័ម បាត់ទៅហើយ។ រួចបង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ក៍ដូចជាកម្លាំងសណ្តាប់ធ្នាប់ផ្សារដើមគរ ចុះមកពិនិត្យនៅ និងកន្លែងកើតហេតុ រួចក៍បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

    បន្ទាប់មកសមត្ថកិច្ចខណ្ឌទួលគោក បានចុះមកដល់ និងបានសហការជាមួយខាងកម្លាំង សណ្ដាប់ធ្នាប់ផ្សារដើមគរ បានយករថយន្តសណ្ដាប់ធ្នាប់ផ្សារដើមគរ យកមកដឹកសពជនរងគ្រោះ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំជំនាញមកធ្វើកុសលវិច្ច័យពេលក្រោយ។ ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិបន្ត និងមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img