More

    ពលរដ្ឋក្រីក្រចំនួន៥គ្រួសារ សំពះសុំអាជ្ញាធរជួយឧបត្ថម្ភ ក្រោយជីវភាពកំពុងខ្វះខាត

    spot_img

    ប៉ៃលិន៖ ក្នុងកំឡុងពេលជម្ងឺកូវីដ១៩ កំពុងតែវាយលុកពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋជាច្រើន មានការលំបាកក្នុងចេញទៅធ្វើការងារសម្រាប់ចិញ្ចឹមជីវិត ខណ:ប្រជាពលរដ្ឋក្រីក្រកម្ពុជា ជាច្រើន ទទួលបានប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយបញ្ហាលំបា ក្នុងជីវភាពប្រចាំថ្ងៃ។ តែដោយឡែក មានប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងប៉ៃលន បានអះអាងថា ខ្លួនស្ថិតក្នុងជីវភាពខ្វះខាត តែអត់ទទួលបានប័ណ្ណសមធម៌អ្វីនោះទេ ទើបនាំគ្នាលើកដៃសំពះ សុំការអន្តរាគមន៍ពីអាជ្ញាធរខេត្ត ក៏ដូចជាថ្នាក់លើតែម្តង។

    ជាស្តែងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារ រស់នៅចំណុចសួស្តី ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានដាច់ចិត្តនាំគ្នាទៅជួបភ្នាក់ងារសារព័ត៌មាន ដើម្បីរៀបរាប់ឱ្យ បានឮដល់អាជ្ញាធរខេត្ត ក៏ដូចជាថ្នាក់លើ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណ:ពួកគាត់មានការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

    បើតាមការរៀបរាប់ពីបុរសចំណាស់ម្នាក់ ឈ្មោះ គង់ ឈិន អាយុ៧២ឆ្នាំ ប្រពន្ធ ឈ្មោះ ជៀប យូរាជ្យ អាយុ៦៧ឆ្នាំ, ឈ្មោះ ចៅ ង៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ប្រពន្ធ ឈ្មោះ ខនកញ្ញារិទ្ធ អាយុ២១ឆ្នាំ និង ឈ្មោះ ឈៀង ប្រុស ភេទប្រុស អាយុ៤៩ឆ្នាំ ប្រពន្ធ ឈ្មោះ គឹម សុខ អាយុ៤៨ឆ្នាំ ក្នុងចំណោម៥គ្រួសារ ដោយទាំងអស់គ្នា រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ឱ្យដឹងដូចៗ គ្នាថា ពួកគាត់រស់នៅក្នុងភូមិនេះជិត២០ឆ្នាំមកហើយ ដោយមានសំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ថា ពួកគាត់គឺជាសមាជិករបស់ភូមិខាងលើប្រាកដមែន។

    ប្រភពបន្តទៀតថា ជារៀងរាល់ថ្ងៃក្នុងចំណោមពួកគាត់ខ្លះ ជាកម្មករដើរស៊ីឈ្នួល ដាំពោត កាច់ពោត និងដកដំឡូងឱ្យគេ ដោយក្នុង១ថ្ងៃ ទទួលបានប្រាក់កម្រៃ ត្រឹមតែ១៥០០០រៀលទៅ២០០០០រៀលប៉ុណ្ណោះ ពេលខ្លះអត់បានចេញទៅធ្វើ ការដោយសារមានជម្ងឺក៏បណ្តាលឱ្យខ្វះខាតផងដែរ។ ចំណែក កូនតូចៗ របស់ពួកគាត់ទាំងអស់ គឺអត់បានរៀនសូត្រនឹងគេនោះទេ ដោយសារតែផ្លូវទៅសាលរៀនឆ្ងាយ ណាមួយស្ថិតក្នុងជីវភាពខ្វះខាត។

    ពួកគាត់បញ្ជាក់ថា កាលពីមុន ខាងអាជ្ញាធរភូមិ ធ្លាប់ហៅទៅជួប ខណ:ពេលគេបើកប្រាក់ឧបត្ថម្ភរដូវកា លកូវីដ១៩ ឱ្យប្រជាពលរដ្ឋក្រីក្រសម្រាប់ ខែមុនដែរ តែរង់ចាំមើលរហូត អត់ធ្លាប់ទទួលប្រាក់នឹងគេនោះទេ ។ ចំពោះជីវភាពប្រចាំថ្ងៃ អ្នកខ្លះដើររើសខ្យង ក្តាម នៅតាមអូរ និងជីកខ្នែងទំពាំងព្រៃ នៅតាមគុម្ពឫស្សីក្បែរមាត់អូរ ដើម្បីយកទៅលក់ដូរ ក្នុង១គីឡូក្រាមតម្លៃត្រឹមតែ១០០០រៀល។

    តែរហូតមកដល់ពេលនេះ គេឈប់ទិញទំពាំង ទើបលំបាកក្នុងការលក់ដូរ ទិញម្ហូបអាហារប្រចាំថ្ងៃ។ ដោយឡែកគ្រួសារខ្លះ មានចៅៗ នៅក្នុងបន្ទុក ខណ:ឪពុកម្តាយរបស់ពួកគេចេញទៅធ្វើការងារនៅប្រទេសថៃ ហើយមិនអាចត្រឡប់មកវិញបាន ដោយសារតែជាប់គាំងនឹងបញ្ហាជម្ងឺកូវីដ១៩ ក៏មិនសូវមានថវិកាផ្ញើមកជូនពួកគាត់ ដើម្បីផ្គត់ផ្គង់ជីវភាព ស្ថិតនៅក្នុងគ្រាលំបាកខ្លាំង។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ប៉ែន ចាន់ថន សមាជិកភូមិប៉ាងរលឹម បានឱ្យដឹងថា មូលហេតុ ដែលគាត់ អត់បានហៅប្រជាពលរដ្ឋទាំងនោះទៅសម្ភាសន៍ធ្វើប័ណ្ណសមធម៌ ដោយសារតែសង្កេតឃើញគ្រួសារខាងលើមួយចំនួន មានជីវភាពធូរធា ហើយអ្នកខ្លះ ពេលចុះទៅយកព័ត៌មាន ដើម្បីធ្វើប័ណ្ណ ពួកគាត់បែរជាជាប់លេងល្បែងទៅវិញ។

    ចំណែកអ្នកខ្លះទៀត មានប្រាក់ខែ គ្រប់គ្រាន់ និងមានកូនៗចេញទៅធ្វើការរកស៊ីនៅប្រទេសថៃ ហើយមានប្រាក់ចងការឱ្យគេ។ អ្នកខ្លះទៀត មានដីខ្លួនឯងសម្រាប់បង្ក បង្កើនផល និងអ្នកខ្លះមានលទ្ធភាពជួលដី ជួលផ្ទះគេស្នាក់នៅក្បែរផ្សារថែមទៀត។

    បើតាមលោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្ត បានឱ្យដឹងកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះដែរថា ខាងលោកអត់ទាន់ដឹងរឿងមាន ប្រជាពលរដ្ឋក្រីក្រអត់ទទួលបាននូវប័ណ្ណ សមធម៌នោះទេ ចាំចុះទៅស៊ើបមើល ចំពោះគ្រួសារខាងលើ ដែលឮដំណឹងថា ស្ថិតក្នុងជីវភាពខ្វះខាត តែអត់ទទួលបាននូវប័ណ្ណសមធម៌។ លោកបន្តទៀតថា ខាងលោកនឹងដឹកនាំក្រុមការងារគណ:កម្មាការចុះទៅពិនិត្យ នៅថ្ងៃខាងមុខឆាប់ៗនេះ ដើម្បីធ្វើបទសម្ភាសន៍ថាតើ ជាប់ឬធ្លាក់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img