More

    វាយតប់គ្នាផ្អេីលពេញផ្លូវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចសុីសGS300 បុកជាមួយម៉ូតូបុកកង់បី

    spot_img

    ភ្នំពេញ : ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចសុីស GS-300 បុកជាមួយម៉ូតូកង់បីឥណ្ឌា ខ្ទាតឡេីងលេីសួនទ្រូងផ្លូវរងការខូចខាត កើងជាហិង្សាវាយតប់គ្នាផ្អើលពេញផ្លូវ កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ២១៧ (ចំការដូង ) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មមុនពេលកេីតហេតុគេឃើញបុរសម្នាក់បេីកម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1O-0341 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏វៃសុីញ៉ូរឆ្វេងបំណងបត់ឆ្លងផ្លូវ ភ្លាមនោះក៏មានរថយន្តម៉ាកឡិចសុីសGS-300ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជាNYNY- NSK បេីកបរដោយនារីម្នាក់ និងនារីជាច្រេីននាក់រួមដំណេីរជាមួយមកពីក្រោយក្នុងល្បឿនលឿន ហេីយបុកកង់បីឥណ្ឌាពីក្រោយពញទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌាខ្ទាតឡេីងលេីសួនពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់កង់បីឥណ្ឌារងរបួសស្រាល ។
    ក្នុងហេុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះក៏មានបងប្អូនអ្នកស្គាល់គ្នានិងម្ចាស់កង់បីឥណ្ឌា រួមទាំងរថយន្តខាងលេីចុះមកសម្របសម្រួលគ្នាផងដែរ តែពួកគេសម្រួលយូរៗទៅក៏មានទំនាស់សម្ដីកេីតជាហិង្សាវាយតប់គ្នាមួយប្រាវ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ប្រចាំខណ្ឌដង្កោ ធ្វេីការវាស់វែងយកកង់បីឥណ្ឌា និងរថយន្តខាងលេីទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img