More

    កិច្ចប្រជុំសាមញ្ញលើកទី ៣០ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត

    spot_img

    កំពង់ស្ពឺ÷ កិច្ចប្រជុំសាមញ្ញលើកទី ៣០ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត តាមរយៈវីដេអូស៊ូម ។

    ក្រោយពីបានស្ដាប់របាយការណ៍របស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តរួចមក ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តមានប្រ សាសន៍ថា÷ ដោយសារមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលដែលមានសម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ គឺអាយុជីវិតបងប្អូនប្រជា ពលរដ្ឋ ត្រូវបានជួយសង្គ្រោះពីការស្លាប់ដោយសារជំងឺកូវីដ- ១៩។ ហើយទិសដៅការងារ ដែលត្រូវអនុវត្តបន្ថែម ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍រួមមាន÷ សូមឲ្យក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្ត ដឹកនាំដល់ប្រជាពលរដ្ឋ ឱ្យអនុ វត្តវិធានការ បីកុំ បីការពារ ឲ្យ បានជាប់ជាប្រចាំ។ សូមឲ្យអភិ បាលក្រុង ស្រុក និងលោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវជំរុញឲ្យប្រជាពល រដ្ឋដែលមិនទាន់បានចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-19 ឱ្យអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា សម្រាប់អ្នកដែលបានចាក់ដូសទីមួយ ទីពីររួច សូមជំរុញពួកគាត់ឲ្យអញ្ជើញទៅចាក់ដូសទី ២ ទី ៣ បន្តទៀត។
    សូមលោក លោកស្រីអភិបាល ក្រុង ស្រុក បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ខ្ពស់លើវិធានការនានា ក្នុងការបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យនារដូវប្រាំងនេះ។ សូមលោក លោកស្រីប្រធានមន្ទីរ អង្គភាពទាំងអស់យកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តផែនការសកម្មភាពការងាររបស់ខ្លួន ដោយធ្វើយ៉ាងណាឲ្យសកម្មភាពការងារនេះអាចសម្រេចបានតាមការគ្រោងទុក។

    ឯកឧត្តម យឹម សុខុម បានបន្តទៀតថា÷ សូមឲ្យលោកអភិបាល ក្រុង ស្រុក និងមន្ទីរ ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះឯកសារអត្រានុកូលដ្ឋាន។ ព្រោះវាជាឯកសារ មានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះសូមឲ្យ ក្រុង ស្រុក និងមន្ទីរជំនាញអត្រានុកូលដ្ឋាន ពិនិត្យដើម្បីដោះស្រាយ ការងារនេះ ជាបន្ទាន់។ ហើយជាមួយគ្នានេះក៏សូមណែនាំដល់ស្មៀន ឃុំ សង្កាត់ ឲ្យចុះឈ្មោះបងប្អូនពលរដ្ឋ ទៅក្នុងឯកសារ អត្រាកូលដ្ឋានឲ្យបានត្រឹមត្រូវផងដែរ៕ ដោយញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img