More

    គយចាប់បានម៉ូតូគេចពន្ធ១២គ្រឿង ដាក់លក់តាមហាងក្នុងក្រុងប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖ ម៉ូតូសេរីទំនើបៗនាំចូលតាមច្រករបៀងគេចពន្ធដាក់តាំងលក់តាមហាង៣កន្លែងនៅក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយចល័តក្រសួងឃាត់បានចំនួន១២គ្រឿង លើកដាក់រថយន្តបញ្ជូនទៅការិយាល័យគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ទីតាំងនៅចំណុចគល់ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យម្ចាស់ចូលប្រកាសពន្ធទៅតាមច្បាប់ នៅរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០។
    កម្លាំងគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥( គយចល័តក្រសួង)បានសហការជាមួយព្រះរាជអាជ្ញារធរង អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថ នគរបាល ចុះប្រតិបត្តិការឆែកឆេរឃ្លាំងចំនួន០៣ទីតាំង ដកហូតបានម៉ូតូសេរីទំនើបៗ ចំនួន១២គ្រឿង ដែលមានម៉ូតូម៉ាក ហ្សូមមើអិច វេវ គ្លិច និងស្កូបពី ស៊េរីខ្ពស់ៗផងដែរ។
    មន្ត្រីគយចល័តក្រសួងបានប្រាប់ថា ការចុះប្រតិបត្តិការនេះ គឺធ្វើដូចសព្វមួយដង ដែលចុះឆែកឆែររកម៉ូតូដែលគ្មានពន្ធ ដើម្បីយកទៅកាន់ការិយាល័យដើម្បីទុកឲ្យម្ចាស់ចូលខ្លួនទៅប្រកាសពន្ធ ស្របទៅតាមច្បាប់។
    សកម្មភាពរបស់កម្លាំងមន្ត្រីគយល័ត ធ្វើឲ្យអ្នកឃើញហេតុការណ៍មានការអប់អរសាទរចំពោះចំណាត់ការនេះ ក៏ប៉ុន្តែសំណូមពរឲ្យបន្តធ្វើដូចភ្លៀងរលឹមព្រោះខេត្តបន្ទាយមានជ័យជាខេត្តដែលមានច្រករបៀងច្រើន ហើយអ្នករកស៊ីរត់ពន្ធម៉ូតូក៏ច្រើន និងដើម្បីបង្កើនថវិកាពន្ធចូលរដ្ឋឲ្យកាន់តែកើនឡើងថែមទៀត៕ដោយ៖ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img