More

    បើករថយន្តឆ្លងផ្លូវ មិនប្រយ័ត្នម៉ូតូលឿន បុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: នារីម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី កែងនឹងផ្លូវ ២៥៧ ជាប់របងពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្តtoyota priusមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-5694ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ ២៥៧ ខណះនោះក៍មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខកណ្ដាល1P-9796ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ភ្លាមនោះក៍មានរថយន្តសង្គ្រោះមិនទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img