ទំព័រដើម ទំព័រដើម ទាស់ពាក្យសំដីគ្នាបន្តិចបន្តួច បងថ្លៃទាញឈើជ្រុងវាយប្អូនស្លាប់

ទាស់ពាក្យសំដីគ្នាបន្តិចបន្តួច បងថ្លៃទាញឈើជ្រុងវាយប្អូនស្លាប់

- ពាណិជ្ជកម្ម -

បាត់ដំបង៖ មានរឿងគួឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅវេលាម៉ោង16-00នាទីថ្ងៃទី13-07-2020ឋិតក្នុងក្រុមទី13ភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីឃាដកម្ម មួយកើតឡើងបណ្តាលឲ្យស្លាប់មនុស្សម្នាក់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ហៀប យាន ភេទប្រុសអាយុ 47ឆ្នាំបានយកដំបងជ្រុងប្រវែង60ស.ម វាយទៅលើជនរងគ្រោះឈ្មោះអុឹង ងួនហាន ភេទប្រុសអាយុ 41ឆ្នាំត្រូវជាប្អូនថ្លៃ បណ្តាលអោយស្លាប់ នៅហ្នឹងកន្លែងក្បែរផ្ទះ របស់ជនរងគ្រោះ មូលហេតុទាស់ពាក្យសំដីនិងគ្នា(បងថ្លៃរវាងប្អូនថ្លៃ)។

ក្រោយកើតហេតុកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាក់ស្តែងភ្លាមៗ និងបានបញ្ជូនទៅកាន់អធិដ្ឋាន នគរបាលក្រុងបាត់ដំបងដើម្បីចាត់ ការបន្តតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម