More

    នៅសុខៗឆេះហុយ ផ្អើលរត់ជាន់គ្នា សង្ស័យរថយន្តចាស់ពេកឆ្លងភ្លើង

    spot_img

    ភ្នំពេញ៖ រថយន្តដឹកគ្រឿងអេតចាយមួយគ្រឿង នៅសុខៗស្រាប់តែរអិលបុកទ្វារចេញមកក្រៅឃ្លាំង និងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ធភ្លើង ធ្វើឲ្យប្រជាពលរដ្ឋម្នាក់ៗភ័យព្រលឹងចុង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅខ្លាំងស្តុកអេតចាយដ៏ធំមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ជិតនឹងហ្គារ៉ាក់សាំងកាលតិច សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដែលមានស្លាកលេខភ្នំពេញ3D-5486ខាងលើនេះបានស្ថិតនៅក្នុងឃ្លាំងដូចសព្វដង លុះពេលដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែលឺសំលេងផ្ទុះ ហើយរថយន្តនោះក៏រអិលបុកក្លោងទ្វារ ចេញមកខាងក្រៅឃ្លាំងបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្នាក់ៗភ័យស្លន់ស្លោរត់ ទៅយកបំពងអគ្គិភ័យបាញ់អស់ជាច្រើនបំពង ទើបរលត់ទៅវិញ មិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។ ប្រភពពីកន្លែងកើតហេតុខាងលើ បានបន្ថែមទៀតថា ហេតុការណ៍នេះសង្ស័យ មកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត និងមិនបានដោះចង្កឹះលេខ ទើបបណ្តាលឲ្យឆេះបែបនេះ។

    សូមបញ្ជាក់ថាហេតុការណ៍នេះ មិនបណ្តាលឲ្យមាននរណាម្នាក់រងរបួលទេ ហើយក៏មិនមានការរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែរ។

    ប្រជាពលរដ្ឋដែរស្នាក់ នៅក្បែរឃ្លាំងអេតចាយខាងលើ បានសំណូមពរឲ្យម្ចាស់ទីតាំងមេត្តា មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវមានបំពងពន្លត់អគ្គិភ័យការពារគ្រប់គ្រាន់ ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យ ទាន់ពេលវេលាដូចករណីខាងលើនេះ៕ រូបភាព និងអត្ថបទ៖​ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img