More

    លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃក្នុងក្រុងព្រះវិហារ

    spot_img

    ព្រះវិហារ៖ ទៀនវស្សាចំនួន៦គូរព្រមទាំងទេយ្យទាន នឹងគ្រឿងបរិក្ខាមួយចំនួនទៀត ត្រូវបានលោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ នាំយកទៅវេប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងត្រីមាសក្នុងពុទ្ធសីម៉ា ចំនួន៦វត្ដក្នុងក្រុងព្រះវិហារ ពិធីនេះគឺបានប្រព្រឹត្តធ្វើឡើង នាសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតក្នុងបរិវេណវត្តពោធិសីលារាម (ហៅវត្តវត្តគីឡូលេខ៨) ក្នុងភូមិអភិវឌ្ឍន៏ សង្កាតប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ស្ថិតក្រោមអធិបតីភាពលោកជំទាវចិក ហេងអភិបាលរងខេត្តព្រះវិហារ ឯកឩត្តម ម៉ម លី សមាជិកក្រុប្រឹក្សាខេត្ តរួមនឹងថ្នាក់ដឹកនាំ បណ្តាប្រធានអនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអាចារ្យសម្រាបវត្ត លោកយាយជីតាជី នឹងប្រជាពុទ្ធបរិស័ទជាច្រើនរូបផងដែរ។
    ឆ្លៀតក្នុងឪកាសនោះ លោកជំទាវចិក ហេងអភិបាលរងខេត្តព្រះវិហារ អញ្ជើញមានប្រសាសន៏សំណេះ សំណាលជាមួយប្រជាពុទ្ធបរិស័ទ ដោយលោកជំទាវ បានពាំនាំប្រសាសន៏ផ្តាំផ្ញើរសាកសួរសុខទុក ពីសំណាក់ឯកឩត្តមប្រាក់ សុវណ្ណអភិបាល នៃគណអភិបាលខេត្តព្រះវិហារ ដោយលោកជំទាវបានលើកឡើងថា បើទោះបីឯកឩត្តមអភិបាលខេត្ត។ លោកមិនបានអញ្ជើញមកដោយផ្ទាល់ ក៏ពិតមែនតែទឹកចិត្តនឹងក្តីនឹករលឹក របស់ឯកឩត្តម ដែលលោកមានគឺនៅដិតជាប់ជាមួយបងប្អូន លោកយាយលោកតា នឹងបងប្អូនប្រជាពលរដ្ឋរៀងរាល់ថ្ងៃ នឹងគ្រប់វិនាទីទាំងអស់។


    ជាមួយគ្នានោះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានលើកឡើងផងដែរថា ដោយប្រទេសយើងមានសុខសន្តិភាព ដូចសព្វថ្ងៃនេះទើបយើងមានវត្តអារ៉ាម ហើយវត្តអារ៉ាមនេះហើយ ដែលជាកន្លែងដែលយើងគ្រប់គ្នា ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាព្រះពុទ្ធនោះ ចឹងពាក្យថាបុណ្យនេះហើយ គឺបានន័យថាគឺយើង បានធ្វើហើយក្នុងការធ្វើបុណ្យនេះទៀត សោតគឺយើងផ្តើមចេញ ពីចិត្តជ្រះស្រលះហើយបើ យើងមានចិត្តជ្រះស្រលះហើយនោះ ដើម្បីបង្កើតអោយ បានបុណ្យកើតឡើងគឺយើង ត្រូវមានទានចឹងពាក្យនេះ យើងសរុបមកគឺធ្វើបុណ្យដាក់ទាន ហើយពាក្យថាទាននេះទៀត គឺជាកាប្រគល់នឹង អោយវត្ថុឬសម្ភារះអ្វីមួយ ដោយចិត្តជ្រះថ្លាចឹង សរុបសេចក្តីមកធ្វើបុណ្យដាក់ទាន។
    ហើយកាធ្វើបុណ្យដាក់ទាន ដែលមានវត្តអារ៉ាម ដែលជាកន្លែងប្រារព្វនឹងជាទីសក្ការះបូជានេះ វានិងធ្វើអោយមនុស្សមានចិត្តរំងាប់ ដោយដឹងនូវអ្វីដែលជាបុណ្យ នឹងដឹងនៅអ្វីដែលជាបាបចឹងបុណ្យនេះ ធ្វើអោយយើងគ្រប់គ្នា ចេះគោរពគ្នាទៅវិញទៅមក ដឹងខុសដឹងត្រូវវាផ្ទុយស្រលះ កាលពីជំនានខ្មែរក្រហម ដែលរបបខ្មៅងងឹត១នេះ ដោយពួកគេបានចាត់ទុកកន្លែង ទីវត្តអារ៉ាមវាជាសត្រូវរបស់អង្គកាចាត់តាំង របស់ពួកគេចឹងក្នុងចំនុចនេះ លោកជំទាវបានលើកឡើងថា ដោយសារតែពួកគេលុបបំបាត់ជំនឿសាសនា យកព្រះវិហារជាទីកន្លែងចិញ្ចឹមសត្វ យកកុដិព្រះសង្ឃធ្វើជាកន្លែងវាលពិឃាត សំលាប់ជាតិសាសន៏ឯង ដោយមិនញញើតដៃនោះនេះហើយ ដែលរបបចាត់តាំងមួយ ដែលទម្មិឡអន្តេរត្ថិយ្យសាហាវយុងឃ្នង ដែលមនុស្សជាតិគ្រប់ជាតិសាសន៏ មិនដែលនឹងជួបប្រទះនៅលើលោកយើងនេះ។
    ជាចុងក្រោយលោកជំទាវ ចឹក ហេងអភិបាលរងខេត្ត នឹងឯកឩត្តមម៉ុម ចាន់លី
    ក្រុមប្រឹក្សាខេត្តនឹងសហការី ក៏បានវេរប្រគេនទេយ្យទាន ប្រគេនដល់ព្រះសង្ឃទាំង៦វត្តដោយក្នុង១វត្តៗ
    មានទៀនវស្សា១គូរ
    ត្រីខ ១កេះ
    ទឹកសុទ្ធ២កេះ
    ទឹកក្រូច២កេះ
    អង្ករ៥០គីឡូក្រាម
    ទឹកត្រី១យូរ
    ទឹកសុីអុីវ១យូរ
    ប្រេងម៉ាស៊ូ៣០លីត្រ
    ថវិកាចំនួន៤៥មុឺនរៀល
    ក្នុងនោះឯកឩត្តម៉ុម ចាន់លីក្រុមប្រឹក្សាខេត្ត ក៏បានប្រគេនផ្ទាំងសូឡា១កំប្លែប្រគេន ដល់ព្រះសង្ឃទាំង៦វត្តនឹងថវិកា១វត្តៗចំនួន១០មុឺរៀលផងដែរ៕ រូបភាព និងអត្ថបទ៖ សួនក្រែង

     

    spot_img

    អត្ថបទទាក់ទង

    spot_img