More

    ឪពុកប្រើប្រាស់គ្រឿងញៀន ចាប់រំលោភកូនចុង២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

    spot_img

    ប៉ៃលិន៖ ក្រោយពីទទួលបាន ការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ សេង សុគន្ធ ស្នងការ នគរបាលខេត្ត និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដប៉ៃលិន លោកស្រីវរសេនីយ៍ទោ ស ចិន្ដា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ចាត់ឲ្យលោកវរសេនីយ៍ទោ កន សារុន នាយការិយាល័យ ដឹងនាំកម្លាំងចុះធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈទៅលើអនីថិជន គឺកូនចុងរបស់ខ្លួនរហូត បានសម្រេចចំនួន២នាក់ ខណៈម្តាយជាប់រវល់ចេញទៅធ្វើការ។

    ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៍មានបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ វនណ៍ ឃីម ភេទប្រុស អាយុ២១ឆ្នាំ ជាឪពុកចុង រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    ប្រភពព័ត៍មានបន្តទៀតថា ដោយឃើញសភាពកូនស្រីទាំង២នាក់ មិនស្រួល ក៍សួរនាំ តែនាងតូចទាំង២នាក់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារឪពុកចុងតិរច្ឆានគម្រាមសម្លាប់ ទាំងពូជបើហ៊ានប្រាប់ម្តាយ។ តែដោយម្តាយក្មេងស្រីរងគ្រោះឈ្លេចសួរ និងលួងលោមទើបនាងទម្លាយប្រាប់ ក៍ប្រញាប់ដាក់ពាក្យបណ្តឹង លើករណីរំលោភសេពសន្ថវៈលើអនីតិជនតែម្តង។

    ក្មេងស្រីទាំង២នាក់មានឈ្មោះដូចខាងក្រោម៖
    ទី១- ឈ្មោះ ម.ល.ស ភេទស្រី អាយុ១១ឆ្នាំ ទី២- ឈ្មោះ ម.ល.យ ភេទស្រី អាយុ០៨ឆ្នាំ ត្រូវជាបងប្អូនបង្កើត ហើយក្មេងស្រីរងគ្រោះទាំងពីរនាក់ ត្រូវជាកូនចុងរបស់ជនសង្ស័យខាងលើផងដែរ។
    ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋនេះ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលជំនាញ សហការជាមួយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើតេស្ដទឹកនោមរកឃើញមាន ប្រើប្រាសសារធាតុញៀនខុសច្បាប់ផងដែរ។

    បច្ចុប្បន្នជនសង្ស័យម្នាក់នេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បី ចាត់ការទៅតាមនីតិវិធិច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img