ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅខាងក្រោមរថយន្តយ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់ ខណះពួកគេជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន អ៊កស៊េីរចាប់ហ្វ្រាំង ជ្រុលទៅបុករថយន្តឡិចស៊ីស ដែលបេីកចេញពីក្លឹបវាយកូនហ្គោល បង្កការភ្ញាក់ផ្អេីលកាលពីវេលា ម៉ោង២រសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខក្លឹបវាយកូនហ្គោល តាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះពុធ ឃីម ភេទប្រុសអាយុ២០ ឆ្នាំ មុខរបរកម្មករចាក់លូ ស្នាក់នៅម្តុំបឹងតាមោក ខណ្ឌព្រៃភ្នៅ ។ មានស្រុកកំណេីតនៅខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ បេីករថយន្តម៉ាកឡិចស៊ីសពណ៍ស្ក ពាក់ស្លាកលេខកណ្តាល2A 9358 ធ្វេីដំណេីរចេញពីក្លឹបវាយកូនហ្គោល ក្នុងទិសដៅពីលិចទៅកេីត បំណងឡេីងលេីផ្លូវវិមានឈ្នះឈ្នះ តែកង់ខាងមុខមិនទាន់ដល់ផ្លូវវិមានឈ្នះឈ្នះផង ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FV 9071. ធ្វេីដំណេីរតាមបណ្តោយវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជេីងមកត្បូង ក្នុងល្បឿនលឿនសង្ស័យអ៊កស៊េីរ ក៏ជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ជាប់ខាងក្រោមរថយន្ត ចំណែកម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះ ដែលរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទង ទៅក្រុមគ្រួសារមកទទួល យកទៅធ្វេីបុណ្យតាមប្រពៃណីដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការវាស់វែងយកទៅ ការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ រូបភាព និងអទ្ថបទ៖សន សុង
wonderful submit, very informative. I wonder why the other experts of this sector do not realize this. You should continue your writing. I am sure, you have a huge readers’ base already! https://anxietymedi.com best Anxiety with least side effects