ទំព័រដើម ទំព័រដើម ក្រុមការងារកាកបាទក្រហម ខេត្តប៉ៃលិនចុះមូលដ្ឋាន សួរសុខទុក្ខពលរដ្ឋក្រីក្រ៥គ្រួសារ

ក្រុមការងារកាកបាទក្រហម ខេត្តប៉ៃលិនចុះមូលដ្ឋាន សួរសុខទុក្ខពលរដ្ឋក្រីក្រ៥គ្រួសារ

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ កាលពីថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ១រោចខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ លោកស្រី ពេញ ម៉ូយ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងប៉ៃលិន ដឹកនាំសមាជិក សមាជិកា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្ថិតនៅសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ចំនួន៥គ្រួសារ។

ក្នុងឱកាសនោះដែរ លោកស្រី ពេញ ម៉ូយបាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីរលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល លោកតែងតែយក ចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ដូច្នេះ សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

លោកស្រី និងក្រុមការងារក៏បានធ្វើការ ផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណ ដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រ ហមកម្ពុជា ស្ដីពីរបៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការជំងឺកូវីដ១៩ និងវិធីកាត់បន្ថយហានីភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីនេះផងដែរ ហើយសម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម