More

    ១គ្រួសារត្រូវចោរឆក់កាបូប ដួលម៉ូតូបណ្តាលឲ្យរងរបួសពេញផ្លូវ

    spot_img

    ភ្នំពេញ៖ ជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ខណៈកំពុងជិះម៉ូតូជាមួយប្តី និងកូនមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូអូសថ្នល់រងរបួសទាំងអស់គ្នា កាលពីវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងលិចស្តុបណានជីងប្រមាណជា ៣០ ម៉ែត្រ ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

    ជនរងគ្រោះប្តីមានឈ្មោះគឹម យ៉ាត់ ភេទប្រុសអាយុ៤១ ឆ្នាំមានមុខរបរធ្វើការនៅកុងស៊ីកាប់ជ្រូក ស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ មានស្រុកកំណើតនៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ប្រពន្ធមានឈ្មោះញ៉ឹក ម៉ាម់ ភេទស្រីអាយុ ២៨ ឆ្នាំមុខរបររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិ ឃុំ ជាមួយគ្នា។ចំណែកកូនមិនស្គាល់អត្តសញ្ញាណនោះទេ។

    តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FW-7944ទើប និងចេញពីហូបមីហិរមួយកន្លែង គោលបំណងត្រឡប់ទៅកន្លែង ស្នាក់នៅវិញដោយធ្វើដំណើរ តាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅ ពីកើតទៅលិចលុះមកដល់ ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨ មួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរទៅមកខាងក្រោយ រួចធ្វើសកម្មភាពឆក់កាបូបស្ត្រីជាប្រពន្ធ កំពុងស្ពាយចំហៀងមិន បានសម្រេចត្រូវជនរងគ្រោះ ឃើញទាន់ចាប់ទាញយកមកវិញ បណ្ដាលឲ្យដួលទាំងជនសង្ស័យ និងជនរងគ្រោះដួលអូស ទៅថ្នល់ទាំងអស់គ្នាភ្លាមនោះ ជនសង្ស័យក៏បាននាំគ្នាលើកម៉ូតូ រួចជិះគេចខ្លួនបាត់ស្រម៉ោល។ ចំណែកពួកគាត់ទាំង៣ នាក់ជាជនរងគ្រោះ បានដួលរងរបួសដៃជើងទាំងអស់គ្នា។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍និងកន្លែងកើតហេតុ និងរថយន្តសង្គ្រោះបន្ទាន់ បានចុះមកដល់ បានយកជនរងគ្រោះទៅសង្គ្រោះ តែជនរងគ្រោះមិនបានទៅសង្គ្រោះនោះទេ ត្រូវបានខាងរថយន្តសង្គ្រោះ បន្ទាប់ជួយលាងរបួសទៅជាន់រងគ្រោះ បន្ទាប់មកសមត្ថកិច្ច បានឲ្យជាន់រងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាព តែជនរងគ្រោះមិនទៅនោះទេ រួចបាននាំគ្នាឡើងជិះម៉ូតូត្រឡប់ ទៅកន្លែងស្នាក់នៅវិញ និងព្យាបាលរបួសដោយខ្លូនឯង៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img