More

    ស្ត្រីម្នាក់សង្ស័យស្រវឹង បត់ឡានមិនប្រយ័តុ្នគេមកលឿន បុកបន្តកន្ទុយគ្នា

    spot_img

    ភ្នំពេញ៖ ស្ត្រីម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿង បត់ឆ្លងផ្លូវបំពានភ្លើងសញ្ ញាបណ្ដាលឲ្យរថយន្ដស៊េរីទំនើបពីរគ្រឿង វ៉ាក់អើជាន់ហ្វ្រាំងបង្ខំបុកបន្តគ្នា រងការខូចខាតយ៉ាងដំណំ បន្ទាប់មកអ្នកសាព័ត៌មានច្រើនស្ថាប័ន ចុះទៅឡាយផ្ទាល់និងផ្តិតយករូបភាព ត្រូវស្ត្រីលើបានរករឿង និងចង្អុលមុខចំៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចស្តុបទេពផន តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

    តាមប្រភពពីម្ចាស់រថយន្ត lexus nx200t ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BC-7225 បានប្រាប់ឲ្យដឹងថាមុនកើតហេតុ រូបគាត់មានគ្នាពីនាក់ បានបើករថយន្តធ្វើដំណើរ តាមបណ្ដោយផ្លូវ១៨២ ទិសដៅពីកើតទៅលិចខណះនោះ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាកឆេរ៉ូលេចពណ៌ទឹកប្រាក់ ពាក់ស្លាកលេខេរដ្ឋ132-0585 បើកបរដោយបុរសម្នាក់ធ្វើដំណើរ មកពីក្រោយលុះកើតហេតុខាងលើ ស្តុបភ្លើងខៀវសម្រាប់អ្នកធ្វើចររាចណ៍ ទៅត្រង់ចំណែកខាងឆ្វេងដៃ ភ្លើងសញ្ញាពណ៌ក្រហម មិនអាចចររាចណ៍បានទេ បន្ទាប់មកក៏មានរថយន្តស៊េរីទំនើបម៉ាក lexus nx200 t មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AU-4477បើកដោយស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្តោផ្លូវ១៨២ បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើត បានបត់ឆ្វេងដៃមកផ្លូវម៉ៅសេទុង បំពានភ្លើងសញ្ញាបណ្ដាលឲ្យរថយន្ត lexus nx200t ពណ៌ខ្មៅនិងរថយន្តឆេរ៉ូលេតវ៉ាក់អើ ចាប់ហ្វ្រាំងបង្ខំបុកបន្តគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ បន្ទាប់មកភាគីទាំងសងខាង បានជជែកគ្នាយកត្រូវរៀងៗខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ចុះទៅឡាយផ្ទាល់ ក៏ដូចជាផ្តិតយករូបភាព តែត្រូវបានស្ត្រីខាងលើបានរករឿងយ៉ាងចាស់ដៃ និងអង្អុលមុខអ្នកសារពត៌មានចំៗ ធ្វើឲ្យបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកសួរនាំនៅនឹងកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង៣ គ្រឿងនិងអ្នកបើកបរទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក និងធ្វើការវាស់រកជាតិស្រវឹង ដើម្បីសមត្ថកិច្ចងាយស្រួលធ្វើការ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖​ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img