More

    យុវជន២នាក់ជិះម៉ូតូទៅវត្តភ្នំ ប៉ះចំប្លុកនារីចាប់ម៉ូយ ត្រូវគេវាយបែកក្បាលឈាមពេញខ្លួន

    spot_img

    ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ចេញពីកោះពេជ្រ មកលេងនៅម្ដុំវត្តភ្នំ ក៍បានប្រទះស្ត្រីរកស៊ីផ្លូវភេទចំនួន៣នាក់ បានស្ទាក់សួរនាំ ទំនងជាជជែកមិនត្រូវគ្នា ខាងស្ត្រីហៅបក្ខពួកប្រុសៗ៤នាក់ មកវាយយកកាបូបលុយ ទូរសព្ទដៃនឹងកាតគ្រីម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចខណ្ឌដូនពេញ ចុះទៅអន្តរាគមន៍ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី ៧ខែមិថុនាឆ្នាំ២០២០ នៅចំណុចដើមពោធិក្បែរវត្តភ្នំ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញខ័ណ្ឌ។

    ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហេង ឥដ្ឋ អាយុ ៤១ឆ្នាំមុខរបរ រត់ម៉ូតូឌុបស្នាក់នៅម្ដុំផ្សារអូដឹម ក្នុងខណ្ឌពោធិ៍សែនជ័យ។ ចំណែករងគ្រោះទី១ មានឈ្មោះ មករា ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរសំណង់នៅកោះពេជ្រ មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ទី២មានឈ្មោះ ហោ វិសាល អាយុជាង ២០ ឆ្នាំមុខរបស់សំណង់នៅកោះពេជ្រ ស្នាក់នៅកន្លែងធ្វើការមានស្រុកកំណើត ភូមិ ឃុំជាមួយគ្នា។

    តាមប្រភពពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគេទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ចេញពីកន្លែងធ្វើការនៅកោះពេជ្រ គោលបំណងមកលេងនៅម្ដុំវត្តភ្នំ ព្រោះខ្លួនមិនដែរមក ចង់ដឹងថាសប្បាយប៉ុណ្ណា លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញស្ត្រីចាប់ម៉ូយ រកស៊ីផ្លូវភេទចំនួន៣នាក់ បានស្ទាក់ឲ្យពួកគេ ឈប់ដោយម្នាក់ឈរបាំងពីមុខ ម្នាក់ទៀតឡើងជិះម៉ូតូខាងក្រោយ និងម្នាក់ទៀតឈរអែបចំហៀងម៉ូតូ។បន្ទាប់មកស្រីទាំងបីនាក់នោះ បាននិយាយទៅកាន់ពួកគេថា ឲ្យដេកជាមួយពួកគេទៅ គេយកក្នុងមួយនាក់៣ម៉ឺនរៀលប៉ុណ្ណោះ ភ្លាមៗនោះរូបគេទាំងពីរនាក់ បានឆ្លើយប្រាប់ទៅវិញថា គ្មានលុយទេ ស្រាប់តែនារីម្នាក់ដែលអង្គុយនៅខាងក្រោយម៉ូតូ បានធ្វើសកម្មភាពលូកយកកាបូបលុយ ស្រាប់តែជនរងគ្រោះដែរ អង្គុយនៅពីក្រោយឃើញសកម្មភាពនេះ បានស្រែកទៅយុវជន ដែលអ្នកបើកម៉ូតូប្រាប់ថាពួកស្រីៗ បានយកកាបូបលុយយើងហើយ រួចក៏នាំគ្នាផ្អើលឆោឡោទៅចាប់បានស្ត្រីម្នាក់ ស្រាប់តែស្ត្រី ២នាក់ទៀត បានហៅបក្ខពួកជាប្រុសចំនួន៤ នាក់ទៀត ជិះម៉ូតូ ៤គ្រឿង បានមកវាយពួកគេទាំងពីរនាក់ និងសោរច្រវ៉ាក់ បណ្ដាលឲ្យម្នាក់បែកក្បាលហូរឈាមស្រោចខ្លួន និងម្នាក់ទៀតរងរបួសឆ្អឹងជំនីម្ខាង។ បន្ទាប់មកជនសង្ស័យប្រុសស្រី ដែលធ្វើសកម្មភាពលួចយកបូកលុយ និងវាយទៅគេទាំបាននាំគ្នារត់គេចខ្លួនបាត់ស្រម៉ោល។ ជនរងគ្រោះបានបន្តទៀតថា នៅក្នុងកាបូបរបស់ពួកគេមានលុយប៉ុន្មានជា ៤០ដុល្លារ កាតគ្រីម៉ូតូមួយ អត្តសញ្ញាណប័ណ្ណ១សន្លឹក និងទូរសព្ទដៃមួយគ្រឿង។ ហើយក៏មានការផ្អើលឆោឡោ ដល់កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិវត្តភ្នំ ចុះទៅជួយអន្តរាគមន៍ និងស្រាវជ្រាវចាប់បានបក្ខពួកជនសង្ស័យម្នាក់ យកមកសួរនាំក្រោយពីសួរនាំ ពេលដឹងថាកន្លែងកើតហេតុ កើតឡើងក្នុងសង្កាត់ស្រះចក សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ ក៏បានប្រគល់ជនសង្ស័យ ឲ្យមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកវិញ។ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក រួចរាល់ហើយ បានត្រឡប់ទៅកន្លែងស្នាក់នៅវិញ។ រីឯជនសង្ស័យសមត្ថកិច្ចធ្វើកំណត់ហេតុ បញ្ជូនបន្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកជនសង្ស័យ ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img