More

    ចាប់ខ្លួនបុរស២នាក់ ករណីគ្រឿងញៀន

    spot_img

    បាត់ដំបង៖ កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើស ជាក់ស្តែង។

    លោកវរសេនីយ៍ទោ សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការ បង្ក្រាបករណីរក្សារទុកថ្នាំញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៥និង០០នាទី កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្រុមទី០១ ភូមិអូរគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

    ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញ បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឈឿ ចិត្ត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

    ជាមួយវត្ថុតាងចាប់យកបានរួមមានៈ
    -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៥ថង់ ទម្ងន់ ២,៤៦ក្រាម
    -ទូរស័ព្ទដៃចំនួន០១គ្រឿង។

    ក្រោយធ្វើការឃាត់ខ្លួនឆ្លង តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈឿ ចិត្ត និងដោយមានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងផងនោះ នៅព្រឹកថ្ងៃទី៣ ខែឆ្នាំដដែលសមត្ថកិច្ច បានបន្តកិច្ចប្រតិបត្តិការ តាមចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហៃ វិបុលភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល។
    ជាមួយវត្ថុតាង
    -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ និង៣កំណាត់ទុយោបឺត ទម្ងន់ ស្មើនឹង ២,៨៥ក្រាម
    -កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង -ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារៈសម្រាប់រំលែក ច្រកថ្នាំញៀនលក់មួយចំនួនទៀត។

    ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ខាងលើរួមនឹងវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) សរុបចំនួន ១៩ថង់ និង៣កំណាត់ទុយោវឺត ស្មើទម្ងន់ ០៥,៣១ក្រាម ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    1 COMMENT

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img