More

    បើករថយន្តប៉ះជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសជើងម្ខាង ភាគីទាំងពីរតឹងសរសៃ កដាក់គ្នា

    spot_img

    ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងកូនស្រីម្នាក់ទៀតបើករថយន្តមួយគ្រឿងទៅប៉ះជាមួយម៉ូតូមួយគ្រឿងជិះដោយប្តីប្រពន្ធពីរនាក់បណ្តាលឲ្យដួលរងរបួសជើងស្រាលបុរសជាប្តី។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩យប់ថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខផ្សារអ៊ីអន២ តាមបណ្តោយផ្លូវ ១០០៣ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1IE-3216ធ្វើដំណើរទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2R-2254បើកបរដោយបុរសម្នាក់រួមដំណើរនឹងកូនស្រីម្នាក់ទៀតធ្វើដំណើរមកពីក្រោយស្របទិសគ្នាបណ្ដាលឲ្យរេចង្កូតប៉ះជាមួយនឹងម៉ូតូដែលឲ្យដួលរងរបួសបុរសជាប្ដីត្រូវជើងម្ខាង ភ្លាមនោះភាគីទាំងពីរបានជជែកវែកញែកតឹកសរសៃកដាក់គ្នាដោយយកត្រូវរៀងខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកសួរនាំនិងពិនិត្យនៅកន្លែងកើតហេតុ ក្រោយមកសមត្ថកិច្ចបានឲ្យភាគីពីធ្វើការសម្របសម្រួលគ្នា បន្ទាប់មកខាងភាគីរថយន្តមិនចង់មានរឿងវែងឆ្ងាយបានចេញសំណងចំនួន ៥៥ ដុល្លារទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ​ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img