More

    ពលរដ្ឋឃុំថ្មសអបអរសាទរ ការសាងសង់ស្ពានថ្មជាង៦០០ម៉ែត្រ

    spot_img

    កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង នៅថ្ងៃអាទិត្យ ១០ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នេះ បាន អញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីសម្ពោធដាក់អោយប្រើ ប្រាស់ ជាផ្លូវការស្ពានបេតុង ប្រវែង ៦៣៥ ម៉ែត្រ ទទឹង ២,៤០ ម៉ែត្រ និងផែថ្មទទឹង ១៥ ម៉ែត្រ បណ្តោយ ៣០ ម៉ែត្រ ស្ថិតនៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

    ថ្លែងក្នុងឱកាសដាក់ឱ្យប្រើប្រាសជាផ្លូវការ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានមានប្រ សាស្ត្របញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំថ្មសនេះ ភាគច្រើនជាប្រ ជានេសាទ និងមានការលំបាក ក្នុងការដឹកជញ្ជូនផលនេសាទ ទៅកាន់ខេត្តព្រះសីហនុ នឹងទៅកន្លែងនានាផ្សេងៗទៀត ក៏ដូច ជាចង់ឱ្យប្រជាពលរដ្ឋមានទីក ន្លែងសម្រាប់លំហែកាយ និងហាត់ប្រាណ ដើម្បីសុខភាពរបស់ពួកគាត់ ទើប ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ជួយសាងសង់ស្ពានថ្មនេះឡើង ដើម្បីសម្រួល ក្នុងការប្រកបមុខរបររបស់បង ប្អូនប្រជាពលរដ្ឋនៅទីនេះ។

    លោកជំទាវអភិបាលខេត្ត បានថ្លែងបញ្ជាក់ទៀតថា ក្នុងនាម ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹក នាំស្រុក និងប្រជាពលរដ្ឋ នៅទូទាំងឃុំថ្មស សូមគោរពនឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកឧកញ៉ា ដែលបានកសាងស្ពានថ្មថ្មីមួយនេះ ដើម្បីសម្រួលដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ ហើយបច្ចុប្បន្នស្រុកបូទុមសាគរ មានការអភិវឌ្ឍន៍រីកចម្រើ នលើវិស័យសេដ្ឋកិច្ច និងសង្គម កិច្ច ដោយមានហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ថ្នល់ មណ្ឌល សុខភាព សាលារៀន វត្តអារាម។ល។ ការវិនិយោគលើវិស័យឯកជនវិញ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ ដូចជាការវិនិយោគរបស់ក្រុមហ៊ុន ញូញៀន ឌីវើឡុបមេនថ៍គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនទៅ លើទឹកដីស្រុកបូទុមសាគរ និងស្រុកគីរីសាគរ។

    ថ្លែងក្នុងពិធីនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ មានប្រសាស្ត្រថ្លែងអបអរសារទរ ដ៏ជ្រាជ្រៅចំពោះការផ្តល់ស្ពានថ្មមួយខ្សែ មានប្រវែង៦៣៥ ម៉ែត្រ ទទឹង២,៤០ម៉ែត្រ នឹងផែថ្ម០១ ដែលជាអំណោយរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ហើយស្ពាននេះពុំមានធំស្កឹមស្កៃដូចស្ពានឆ្លងទន្លេរ ស្ពានឆ្លងព្រែកសមុទ្រក៏ពិតមែន តែស្ពាននេះពិតជាមានប្រយោជន៍សំ ខាន់ណាស់ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋនាសាទ ក៏ដូចជា ប្រពលរដ្ឋក្នុងឃុំថ្មសនេះផងដែរ ដើម្បីក្នុងការងាយស្រួលចត ទូកនឹងនាំផលនេសាទទៅកាន់ទីផ្សារ។

    សម្តេចពិជ័យសេនា មានប្រសាស្ត្របញ្ជាក់ចុងក្រោយថាអរគុណ សន្តិភាព យើងត្រូវដឹងគុណ ចំ ពោះ ស្ថាបនិត ហើយនឹងអរ គុណនយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឱ្យយើងមានឱកាស រស់រៀនមានជីវិត នឹងបានរួចផុតពីអ្វីៗទាំងអស់។ ហើយអ្វីដែលសំ ខាន់នោះ គឺយើងមានឱកាសរកសុី ជួយឱ្យជីវភាពយើងធូរធាមានបាន នឹងមានឱកាសឱ្យកូន ចៅ បានរៀនសូត្រ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

     

    spot_img

    អត្ថបទទាក់ទង

    spot_img