ភ្នំពេញ៖ បុរសជើងខ្លាំងម្នាក់ខឹង និងយុវជនជាបុគ្គលិកដឹកម្ហូបក្រុមហ៊ុនញ៉ាំ 24ម្នាក់ជិះម៉ូតូ វ៉ាជែងម៉ូតូខ្លួនលឿន ជិះម៉ូតូដេញបំបុកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលរួចចុះទៅវាយ បែកមុខបែកមាត់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៩ យប់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្តុកពេទ្យចិន តាមបណ្តោយផ្លូវព្រះមុនីវង្សកែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧មករារាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគេជិះម៉ូតូមួយគ្រឿងម៉ាក់ឌ្រីមសង់ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GG-1088 បានដឹកម្ហូបបក្រុមហ៊ុនឆ្ងាញ់24 ម៉ោងយកទៅឲ្យភ្ញៀវ ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបផ្លូវភ្លោះអូឬស្សី ក៏ប្រទះនឹងបុរសម្នាក់ជាជនដៃដល់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CS-5797ខណះជិះស្របទិសដៅគ្នាហើយ បានស្រែកទៅលើរូបគេថាម៉េច បានជាជិះម៉ូតូវ៉ាជែងលឿនចំរ៉ុងប៉ះគេប៉ះឯង បន្ទាប់មករូបគេក៏មិនបានតបតទៅវិញដែរ ដោយជិះម៉ូតូដំណើរទៅមុខទៀត ដោយប្រញាប់យកម្ហូបឲ្យភ្ញៀវ លុះជិះមកដល់ចំណុចស្តុបពេទ្យចិន កន្លែងកើតហេតុខាងលើបានឈប់នៅភ្លើងស្តុប ស្រាប់តែជនបង្ កក៏ជិះម៉ូតូមកបំបុកម៉ូតូរបស់គេពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលទៅនឹងថ្នល់រួច ចុះមកវាយជាច្រើនដៃ បណ្ដាលឱ្យរូបគេរងរបួសបែកមុខបែកមាត់។ បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗរួច បានយកជនបង្ក និងជនរងគ្រោះទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងប្រលិតដើម្បីសួរនាំបន្ត៕ រូបភាព និងអទ្ថបទ៖ ស៊ីន កុសល