More

    ស្ត្រីម្នាក់ត្រូវគេសម្លាប់ប្លន់ យកម៉ូតូទៅបាត់ យ៉ាងអាណោចអាធ័ម

    spot_img

    ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពសម្លាប់នៅក្នុងបន្ទប់ផ្ទះជួល ប្លន់យកម៉ូតូមួយគ្រឿងលុយកាក់ មួយចំនួនគេចខ្លួនដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង ៣០នាទីល្ងាចថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ ១ ផ្លូវលំភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះអ៊ុច យ៉េន ភេទស្រីអាយុ៤៦ ឆ្នាំ មុខរបរលក់ចាប់ហួយ និងជាអ្នកមើលការខុសត្រូវនៅបន្ទប់ផ្ទះជួល ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិថ្មី ឃុំកំពែង ស្រុកព្រៃកម្បាសខេត្តតាកែវ។សម្ភារៈបាត់បង់ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DC-7457រួមកាតគ្រីម៉ូតូ និងលុយកាក់មួយចំនួនថែមទាំងសៀវភៅដាក់ប្រាក់សន្សំនៅ ធនាគារ។

    តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង០១រសៀល ថ្ងៃទី២៥ ខែឧសភាឆ្នាំ ២០២០ មានបុរសម្នាក់(ជនសង្ស័យ) បានចូលទៅក្នុងបន្ទប់ជនរងគ្រោះ ដោយមិនបានចាប់អារម្មណ៍នោះទេ ស្មានតែជនសង្ស័យនិងជនរងគ្រោះស្គាល់គ្នា។ ប្រភពដដែរបានបន្តទៀតថា លុះដល់ម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល កើតហេតុខាងលើស្រាប់តែប្រជាពលរដ្ឋឃើញ បន្ទប់ជនរងគ្រោះចាក់សោរពីក្រៅជាប់ ចំណែកធុងទឹកកក នៅមុខបន្ទប់មិនបានចាក់សោរនោះទេ ដោយមានការសង្ស័យក៏បាននាំគ្នាគាស់សោរទំ លុះចូលទៅមើលឃើញ ជនរងគ្រោះដេកស្លាប់បាត់ទៅហើយ រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បាននាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញ ចុះមកធ្វើកុសល្យវិច័យឃើញ មានស្នាមជាំនៅត្រង់ស្គាមផ្នែកខាងស្ដាំ។
    បច្ចុប្បន្នសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី។ចំណែកជនសង្ស័យសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ រូបភាព និងអទ្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img