More

    បុរសម្នាក់ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ជួលដោយមិនដឹងមូលហេតុ

    spot_img

    ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេ បានសម្រេចចង.កសម្លាប់ខ្លួន មិនដឹងតាំងពីពេលណា រហូតមានសភាពហេីមស្អុយ ទេីបត្រូវបានគេប្រទះឃេីញ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតនៅបរិវេណ ក្នុងបន្ទប់ជួលភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ អ៊ុ ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលើកអីវ៉ាន់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណេីត នៅផ្ទះលេខ១០២អឺ៣ ផ្លូវ២១៧ ភូមិ១ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា សពបុរសរងគ្រោះខាងលើ បានមកជួលបន្ទប់ស្នាក់ នៅប្រហែល២ខែមកហើយ។ ដោយរយះពេលប្រហែល ជាបីបួនថ្ងៃក្រោយនេះ មិនឃើញជនរងគ្រោះ ចេញមកក្រៅឡើយ ទើបមកដល់ព្រឹកថ្ងៃកើតហេតុ ក៏អ្នកមើលការខុសត្រូវ បរិវេណបន្ទប់ជួលខាងលើ ទៅហៅស្រាប់តែទ្វារខ្ទាស់គន្លឹះ ជាប់ពីខាងក្នុងរួចហើយ គ្មានសម្លេងឆ្លើយតបនឹងឃើញ មានក្រមាចងនៅជាប់ និងចង្រឹងបង្អួចក៏មានការសង្ស័យរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យជាក់ស្ដែងតែម្ដង។

    បន្ទាប់ពីការចុះពិនិត្យជាក់ស្ដែងរួច និងបើកបង្អួចមើល ស្រាប់តែឃើញជនរងគ្រោះចង.កសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ដោយមានសភាពហើមស្អុយ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានរាយការណ៍ ទៅផ្នែកកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង នៅទីតាំងកន្លែងកើតហេតុ និងស្វែងរកសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img