More

    បុរសម្នាក់ធ្លាក់ខ្លួនពិការ ដោយសារជាន់ប៉ះគ្រាប់មីន

    spot_img

    បាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈធ្វើដំណើរទៅធ្វើការ ក៏ជាន់ប៉ះគ្រាប់មីន បណ្តាលឲ្យដាច់ជើងម្ខាង ហូរឈាម ខ្សោះពីខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅល្ងាចថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២០ វេលា ម៉ោង៥និង៣០នាទី នៅត្រង់ចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង មានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីប៉ុស្តិ ព្រំដែនពាមតា ផ្លូវបំបែកនៃវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត។

    តាមសមត្ថកិច្ចឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ពុធ វ៉ាន់ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិអូរនាង ឃុំតាតោក ស្រុក សំឡូត ខេត្តបាត់ដំបង។ ចំពោះគ្រាប់មីនដែលផ្ទុះ  គឺប្រភេទគ្រាប់៦៩។

    ក្នុងពេលជួបឧប្បត្តិហេតុនេះ បានបណ្តាលឱ្យជេីងខាងស្តាំរបស់គាត់ ទទួលរងរបួសយ៉ាង ធ្ងន់ធ្ងរ(ដាច់ជេីងខាងស្តាំ)។ ដោយសារ ស្ថានភាពភូមិសាស្រ្តឆ្ងាយ នឹងផ្លូវពិបាកធ្វេីដំណេីរ ចាប់តាំងពីពេលកេីតហេតុ រហូតដល់ម៉ោង៦ និង ២០ នាទីព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ទេីប សមត្ថកិច្ចនគរបាលនៅមូលដ្ឋាន ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បាននាំយករូបគាត់មកដល់ទីតាំង ដែលមានមធ្យោបាយដឹកនាំគាត់ ទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាននោះ។

    សូមជម្រាបជូនថា ក្នុងមូលដ្ឋានស្រុកសំឡូត ក៏ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀត ដែលជាអតីត សមរភូមិ ប្រយុទ្ធពីអតីតកាល នៅតែមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ស្ថិតនៅរាយប៉ាយក្នុងដីនៅឡេីយ ហេីយ បញ្ហានេះនៅតែជាក្តីកង្វល់ និងជាបញ្ហាប្រឈមសម្រាប់ ប្រជាពលរដ្ឋដែលមានមុខរបរ ចេញចូលនៅចំណុចឬទីតាំងទាំងនោះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    1 COMMENT

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img