More

    ក្រុមការងារកាកបាទក្រហមខេត្តប៉ៃលិន  បន្តចុះផ្សព្វផ្សាយវិធានទប់ស្កាត់កូវីដ-19 នៅក្នុងសហគមន៍

    spot_img

    ប៉ៃលិន៖ ដោយសារមានការចង្អុលបង្ហាញ ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ គេសង្កេតឃើញ ក្រុមការងារសាខា កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានសស្រាក់ស ស្រាំ ម្នីម្នា បន្តចុះធ្វើការផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ជំងឺកូវីដ-19 ដែលជាជម្ងឺឆ្លងដ៏គួរឱ្យភ័យ ខ្លាច និងណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ រស់នៅតាមភូមិ និងទីប្រជុំជន ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅទូទាំងខេត្តប៉ៃលិន ក៏ដូចជាក្នុង ក្រុងប៉ៃលិន មានការយល់ដឹង កាន់តែច្បាស់ អំពីរបៀបថែរក្សាសុខភាព កុំឱ្យមានការឆ្លងរីករាលដាល នៃជម្ងឺកូវីដ១៩ នៅក្នុងសហគមន៍ ទើបក្រុមការងារសាខា កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ទទួលបានការណែនាំ ពីសំណាក់លោក ជំទាវ បណ្ឌិត បាន ស្រីមុំ បានដឹកនាំក្រុមការងារ បន្តចុះផ្សព្វផ្សាយអំពីវិធានការ ទប់ស្កាត់នៃជំងឺកូវីដ-19 នៅតាមមូលដ្ឋានរបស់ខ្លួន ក៏ដូចជាទូទាំងខេត្ត។

    ប្រភពបន្តទៀតថា ដរាបណាជម្ងឺ Covid-19 នេះ នៅមិនទាន់ផុតរលត់ ពីក្នុងប្រទេសកម្ពុជានៅឡើយ ក្រុមការងារសាខា កាកបាទក្រហមខេត្តប៉ៃលិន ខិតខំប្រឹងប្រែង ចុះណែនាំឱ្យប្រជាពលរដ្ឋ នៅតាមភូមិនានា មានការយល់ដឹងកាន់តែច្បាស់ ដោយត្រូវលាងដៃជាងមួយនឹងសាប៊ូ ទឹកអាល់កុល ឬជែល ហើយត្រូវពាក់ម៉ាស ពេលចេញទៅខាងក្រៅផ្ទះជាដើម។

    លើសពីនេះ ក្រុមការងារ ក៍បានណែនាំដល់ប្រជាពលរដ្ឋ ពីច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងទីប្រជុំជន ក៏ដូចជាតំបន់ដាច់ស្រ យាល ដើម្បីជៀសវាងការកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបរម៉ូតូ ឬរថយន្ត បណ្តាល ឱ្យរងរបួស ឬបាត់បង់អាយុជីវិត ជាយថហេតុផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img