More

    សមត្ថកិច្ចហៅម្ចាស់សង្វៀនមាន់ នៅស្រុកសង្កែមកអប់រំធ្វើកិច្ចសន្យា ក្រោយមានព័ត៌មានផ្សាយព្រោងព្រាត

    spot_img

    បាត់ដំបង៖ ក្រោយពីបណ្តាញសារព័ត៌មានជាច្រើនស្ថាប័ន ចុះផ្សាយករណីមានការប្រមូលម្តុំគ្នា លេងល្បែងជល់មាន់ ស្ទើរជារៀងរាល់ថ្ងៃ ដែលមានមនុស្សយ៉ាងច្រើនកុះករ នៅចំណុចភូមិអូរក្រសាំង ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលធ្វើឲ្យពលរដ្ឋ រិះគន់ពីចំណាត់ការរបស់សមត្ថកិច្ច ស្រាប់តែសមត្ថកិច្ច បានហៅម្ចាស់ទីតាំងខាងលើ មកសូរនាំ និងអប់រំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ មិនឲ្យមានលេងតទៅទៀត។

    ក្រោយពីទទួលបានព័ត៌មាន ពីអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ឲ្យចុះទៅពិនិត្យ និងចាត់វិធានការបង្រ្កាបករណីនេះ បេីពិតដូចការផ្តល់ព័ត៌មាននោះមែន។ តែគួរឲ្យស្តាយព័ត៌មាន ដែលអ្នកសារព័ត៌មានផ្តល់នេះ ជាព័ត៌មានពិត គ្រាន់តែសមត្ថកិច្ច ចុះទៅដល់យឺតពេលបន្តិច ព្រោះក្រុមអ្នកលេងទំនងដឹងមុន ខណៈពេលក្រុមអ្នកសារព័ត៌មានបានថត សកម្មភាពនៅកន្លែងនោះ បណ្តាលឲ្យផ្អើលខ្លះៗ។

    យ៉ាងណាក៏ដោយ ឆ្លើយតបនឹងការបង្ក្រាបល្បែងស៊ីសងនេះ សមត្ថកិច្ចបានហៅអ្នកបើកសង្វៀនខាងលើ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ផងដែរ មិនឲ្យមានបើកលេងតទៅទៀត។ ហើយសមត្ថកិច្ច ក៏បានបញ្ជាក់ថា ស្នងការដ្ឋានខេត្តបាត់ដំបង មិនបានបណ្តែតបណ្តោយឲ្យ ក្រុមអ្នកលេងល្បែងទាំងនោះ ធ្វើតាមអំពើចិត្តឡើយ បើមាននៅក្នុងមូលដ្ឋាន នឹងបង្ក្រាបភ្លាម៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img