More

    ចាប់ខ្លួនមនុស្ស៤នាក់ ករណីគ្រឿងញៀននៅក្រុងបាត់ដំបង

    spot_img

    បាត់ដំបង៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង ញៀនរួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្លាកែត នៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង បានចុះធ្វើការបង្រ្កាបករណីជួញដូរ ផ្តល់ទីតាំង និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុ ញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង។

    លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង ១៦និង៤៥នាទី នៅថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ២០២០ នៅចំណុចក្រុមទី១១ ភូមិស្លាកែត សង្កាត់ ស្លាកែត ក្រុងបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់រួមមាន៖
    ១-ឈ្មោះ រី ម៉ាត់សាត ភេទប្រុស អាយុ ៣៦ឆ្នាំ (អ្នកលក់ថ្នាំញៀន)
    ២-ឈ្មោះ ស៊ីវ សុភាព ភេទប្រុស ៥០ ឆ្នាំ (អ្នកផ្តល់ទីតាំងអោយប្រើប្រាស់)ទាំងពីរនាក់រស់នៅ ភូមិស្លាកែត សង្កាត់ផលស្លាកែត ក្រុងបាត់ដំបង
    ៣-ឈ្មោះ គឹម ចំណាន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង(អ្នកទិញថ្នាំញៀន)
    ៤-ឈ្មោះ លី ចន្តា ហៅឡា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (អ្នកទិញថ្នាំញៀន)។

    ជាមួយករណីនេះដែរ សមត្ថកិច្ចជំនាញ បានចាប់យកវត្ថុតាងរួមមាន៖
    -សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE)ចំនួន០៣ថង់ទម្ងន់ ៧.៧៩ក្រាមទាំងសំបក
    -ទូរស័ព្ទដៃចំនួន០៣គ្រឿង
    -ជញ្ជីងអេឡិចត្រូនិច សំរាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងសម្ភារ:សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

    ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាងពេលនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img