បន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ន្តមិនទាន់ផ្ទុះចំនួន៥គ្រាប់ ដែលមន្ត្រីស៊ីម៉ាក់រ៉ាវរកឃើញ ត្រូវបានដុតកម្ទេចចោល នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីរកឃើញ នៅលើដីមូលដ្ឋានអភិវឌ្ឍន៍ថ្មី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសេសសល់ពីសម័យសង្គ្រាម នៅចំណុចបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ។
មន្ត្រីស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់ដែលរ៉ាវរកឃើញ និងធ្វើការកម្ទេចចោលនេះ មានចំនួន៥គ្រាប់ មានប្រភេទ គ្រាប់ត្បាល់៨២ មីលីម៉ែត្រមួយគ្រាប់, គ្រាប់៦០មីលីម៉ែត្រមួយគ្រាប់ ,គ្រាប់១០០មីលីម៉ែត្រមួយគ្រាប់, និងគ្រាប់ដេការ៧៥ចំនួន២គ្រាប់។
មន្ត្រីស៊ីម៉ាក់បញ្ជាក់ថា គ្រាប់យុទ្ធភ័ន្តមិនទាន់ផ្ទុះ ដែលមន្ត្រីជំនាញរកឃើញនោះ គឺមានហានីភ័យខ្ពស់ ព្រោះគ្រាប់ទាំងនោះ ដែលនៅសេសសល់ពីសង្គ្រាម អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ ឬសត្វពាហនៈ ដែលដើរឆ្លងកាត់ទៅជាន់មិនបានមើលឃើញ។
ចំពោះកម្លាំងជំនាញស៊ីម៉ាក់ និងបន្តសហការជាមួយរាជរដ្ឋាភិបាល ដើម្បីដោះគ្រាប់ម៉ីនឲ្យអស់ ពីតំបន់អភិវឌ្ឍន៍បឹងជង្រុកឲ្យអស់ ដោយមិនកំណត់ពេលវេលា ប៉ុន្តែធ្វើដោយមមាញឹកបំផុត។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានឲ្យដឹងថា បន្ទាប់ក្រុមការងារដោះស្រាយទំនាស់ដីធ្លីចប់ ដើម្បីជាសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋានថ្មីនេះ មន្ត្រីស៊ីម៉ាក់ បានខិតខំរ៉ាវរកឃើញ គ្រាប់យុទ្ធភន្ត័មិនទាន់ផ្ទុះ អស់រយៈពេលជាច្រើនថ្ងៃ ហើយនិងបន្តរុករកបន្ថែមទៀត ឲ្យគ្រប់នៅទំហំដី៣០៤ហិកតា និងទីតាំងផ្សេងៗទៀត។ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺផ្ទៃដី៣០៤ហិកតា ដែលត្រូវអភិវឌ្ឍន៏បន្ទាន់តែម្ដង ដើម្បីបង្កើតភូមិឋានថ្មី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ
You can always get better, so make sure you work on stronger skills too. Anna-Diane Ker Dilly
Sorry for making you review this message which is more than likely to be taken into consideration by you as spam. Yes, spamming is a poor thing. Trixy Torrence Durning
Some really wonderful articles on this web site , regards for contribution. Carolynn Terence Jeanette
Major thankies for the blog. Really thank you! Fantastic. Dyanna Gardner Marcel
I have recently started a web site, the information you offer on this website has helped me tremendously. Thanks for all of your time & work. Lilly Francklyn Allis
Good way of describing, and nice article to obtain facts regarding my presentation subject matter, which i am going to convey in university. Mahala Whitaker Anallese
Thanks for sharing your info. I truly appreciate your efforts and I will be waiting for your further write ups thanks once again.
There’s definately a lot to find out about this topic. I like all of the points you made. Great blog here, Also your site loads up fast.
I’m very happy to uncover this site. I want to to thank you for ones time just for this fantastic read!! I definitely loved every little bit of it and i also have you book-marked to see new information on your web site.