ទំព័រដើម ទំព័រដើម ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងបង្ខំ ដួលរបួសធ្ងន់សន្លប់ស្តូកស្តឹង

ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងបង្ខំ ដួលរបួសធ្ងន់សន្លប់ស្តូកស្តឹង

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ខណះជិះម៉ូតូលឿនមិនប្រយ័ត្នហេីយ បានចាប់ហ្វ្រាំងបង្ខំទេីបដួលបោកនិងថ្នល់ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកSL ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1IF-6023 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណះមកដល់ចំណុចកេីតហេតុ ក៏ចាប់ហ្វ្រាំងបង្ខំទេីបដួលបោកក្បាលទៅ និងថ្នល់រងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុក៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម