More

    ក្រុមការងារថ្នាក់ខេត្តចាប់ផ្តើម ដាក់គ្រឿងចក្រសម្រុកបង្កើតភូមិអភិវឌ្ឍន៍ថ្មី ក្រោយដោះស្រាយចប់វិវាទដីធ្លី

    spot_img

    បន្ទាយមានជ័យ៖ បន្ទាប់ពីបានដោះស្រាយបញ្ចប់ទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃជាង២០ឆ្នាំ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន នៅចំណុចបឹងជង្រុក និង៦៧១ ឃុំទួលព្រង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គ្រឿងចក្រសំរុកចូលឈូសឆាយ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រៀបចំអភិវឌ្ឍ កែប្រែមូលដ្ឋាននេះ ជាមូលដ្ឋានអភិវឌ្ឍន៍ថ្មី។

    ការដោះស្រាយទំនាស់ដីធ្លី ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលរួចមក ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្តម លី សារី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានបន្តដឹកនាំរៀបចំអភិវឌ្ឍន៍ភូមិឋានថ្មីនេះ ជាបន្តទៀត តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

    ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥ វិច្ឆិកានេះថា ក្រោយពីដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ នៅចំណុចបឹងជង្រុក និង៦៧១នេះ រួចមក ឯកឧត្តម និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមការងារទាំងអស់បន្តដឹកនាំអភិវឌ្ឍ រៀបចំប្រព័ន្ធផ្លូវថ្នល់ និងបន្តសាងសង់សាលារៀនចំនួនពីរខ្នង មណ្ឌលសុខភាព១ ប្រព័ន្ធអគ្គិសនី សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ អគាររដ្ឋបាល និងស្រះទឹកទំហំ ១៥ហិកតា សំរាប់ជាប្រភពទឹកដល់ប្រជាពលរដ្ឋ ដាំដុះដំណាំរួមផ្សំ និងកែប្រែមូលដ្ឋាននេះ ជាមូលដ្ឋានអភិវឌ្ឍថ្មីសម័យតេជោសន្តិភាព។

    ទាំងនេះជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋ ជាចំណងដៃនៃការអភិវឌ្ឍន៍ ក្រោមម្លប់នៃសន្តិភាព។

    ឯកឧត្តមបញ្ជាក់ថា ការរៀបចំ កែប្រែមូលដ្ឋានអភិវឌ្ឍភូមិថ្មីនេះ រៀបចំលើផ្ទៃដីប្រមាណ ៣០០ហិកតា ថ្មីត្បិតតែមិនអាចកំណាត់ពេលវេលាជាក់លាក់បាន តែក្រុមការងារបានខិតខំបំពេញការងារនេះ ទាំងយប់ទាំងថ្ងៃ រៀបចំឈូសឆាយចាក់បំពេញដី និងពុះដីជាឡូតិ៍ៗ ជូនប្រជាពលរដ្ឋជាង១ពាន់គ្រួសារផងដែរ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img