More

    រថយន្តPriusបុកបង្កាន់ដៃស្ពានព្រែកកំពឹស ឆេះយ៉ាងសន្ធោសន្ធៅ

    spot_img

    ភ្នំពេញ៖ រថយន្តម៉ាកToyota Prius មួយគ្រឿងបេីកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន រួចជ្រុលទៅបុកបង្កាន់ដៃស្ពាន នៅព្រែកកំពឹស បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងទ្រមេឃ រួចឆាបឆេះយ៉ាងសន្ធរសន្ធៅ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ននៅត្រង់ចំណុចលេីស្ពាន ទល់មុខស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ មានរថយន្តម៉ាកToyota Prius មួយគ្រឿងមិនចាំស្លាកលេខ បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ជាតិលេខ២ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចលេីស្ពាន ដែលជាកន្លែងកេីតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជេីង ទ្រមេឃតែម្តង។

    ក្នុងទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរណ៍ខាងលេី ប្រជាពលរដ្ឋជាច្រេីន បាននាំគ្នាទៅជួយទាញតៃកុង ចេញពីរថយន្តបង្ក ហេីយមួយសន្ទុះក្រោយមក រថយន្តបង្កក៏កេីតមានភ្លេីងឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្ដង ទេីបរាយការណ៍ ជូនទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ តែគួរឲ្យសោកស្ដាយបំផុត រថយន្តខាងលេី ត្រូវបានអគ្គីភ័យលេបត្របាក់ សល់តែគ្រោងឆ្អឹងទៅហេីយ បេីទោះបីជារថយន្តពន្លត់អគ្គីភ័យ បានបាញ់ទឹកអស់១គ្រឿងក៏ដោយ៕ រូបភាព និងអត្ថបទ៖ ស៊ីនកុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img