More

    បុរសម្នាក់ស្លាប់ដោយសារគ្រាប់កាំភ្លើង កំពុងស្ថិតក្នុងការស៊ើបអង្កេត ដោយសង្ស័យជាករណីឃាត់កម្ម

    spot_img

    ភ្នំពេញ៖ បុរសម្នាក់ស្លាប់នៅក្នុងថ្លុកឈាមក្នុងផ្ទះ ដោយគ្រាប់កាំភ្លើង ចំនួន១គ្រាប់ចំសៀតផ្កា ហើយកាំភ្លើងនៅក្រោមខ្នង ក្បែរដៃខាងស្ដាំ កាលពីវេលាម៉ោងប្រហែល៧ព្រឹក ថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ 600R ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះ អ៊ីវ លីអៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ ទើបមកពីប្រទេសកូរ៉េ បាន៥ខែ មានស្រុកកំណើត ស្រុកពាមរក៍ ខេត្តព្រៃវែង។ ជនរងគ្រោះ បានត្រូវគ្រាប់កាំភ្លើងខ្លី បាញ់សៀតផ្កាផ្នែកខាងស្ដាំ ចំនួនមួយគ្រាប់។

    តាមបងប្រុសរបស់ជនរងគ្រោះ ដែលស្នាក់នៅជាមួយបានឱ្យដឹងថា គាត់ស្នាក់ជាន់ទី២ ពុំបានលឺស្នូរគ្រាប់កាំភ្លើងនោះទេ លុះនៅវេលាម៉ោង៧ និង៣០ព្រឹក គាត់បានចុះមកក្រោម ក៏ឃើញប្អូនដេកស្លាប់ក្នុងថ្លុកឈាម ហើយទ្វារផ្ទះចេញចូលបានចំហរ។ ភ្លាមៗក្រុមគ្រួសារ បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះ បានស្លាប់តាំងពីកើតហេតុពេលភ្លាមៗមកម៉្លេះ ទើបដឹកសាកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍មកសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ព្រឹកជាងថ្ងៃឆ្នាំដដែរ។

    តែទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ ពីសមត្ថកិច្ចនៅឡើយនោះទេ ថាជាករណីឃាតកម្ម ឬជាករណីធ្វើអត្តឃាត ដោយសមត្ថកិច្ចបានបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យនៅកន្លែងកើតហេតុ និងកោសលវិច័យស្រាវជ្រាវ ទាក់ទងនឹងករណីនេះ។

    ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី៤ នាក់យកទៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img