ទំព័រដើម ទំព័រដើម អាជ្ញាធរក្រុងប៉ោយប៉ែតព្រមាន ផាកពិន័យអ្នកចោលសំរាម ពាសវាលពាសកាល

អាជ្ញាធរក្រុងប៉ោយប៉ែតព្រមាន ផាកពិន័យអ្នកចោលសំរាម ពាសវាលពាសកាល

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ សំរាមអាណាធិបតេយ្យជះក្លិន ស្អុយរលួយ ជិត៤០តោន នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានអាជ្ញាធរសហការ ជាមួយក្រុមហ៊ុនស៊ិនទ្រី កើបប្រមូលចេញ ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងតាមរយៈផែកហ្វេកប៊ុករបស់ខ្លួនថា ការចោលរាយប៉ាយ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សោភ័ណភាព អនាម័យសុខភាព និងបរិស្ថាន ហើយបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាសំរាមនេះ ដោយត្រូវធ្វើការវិចខ្ចប់ទុកដាក់ ឲ្យបានត្រឹមត្រូវរង់ចាំឡានមកប្រមូលសំរាម នៅតាមផ្ទះនីមួយៗ និងមិនត្រូវដឹកយកមកចោលតាមទីសាធារណៈ ឬធ្វើការបោះចោលក្នុងដីឡូត៍ទំនេរ របស់អ្នកដ៏ទៃឡើយ។

ទន្ទឹមនឹងនោះ ខ្លឹមសារនៅក្នុងផេកហ្វេសប៊ុករបស់លោក អភិបាលក្រុងប៉ោយប៉ែត ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលក្រុងនឹងចាប់ផ្តើមធ្វើការពិន័យ ចំពោះអ្នកចោលសំរាមអនាធិបតេយ្យ នៅតាមទីសាធារណៈ ទៅតាមច្បាប់ដែលបានកំណត់រួចហើយ។

ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា នៅតាមភូមិ និងតំបន់របស់ពួកគាត់រស់នៅមួយចំនួន នៅមិនទាន់ មានក្រុមហ៊ុនចូលទៅប្រមូលសំរាមដល់ឡើយ ព្រមទាំងគ្មានក្រុមហ៊ុន ឬអាជ្ញាធរ ធ្វើការទំនាក់ទំនង អំពើការទទួលសេវាកម្មផ្នែកប្រមូលសំរាម ដល់ផ្ទះគាត់ឡើយ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម