More

    រដ្ឋលេខាធិការក្រសួងការពារជាតិ បើកកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តកោះកុង ពិភាគ្សាការងារសាងសង់ផ្នូរយុទ្ធជន

    spot_img

    កោះកុង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ និងជាប្រធានគណៈកម្មការក្រុមការ ងារសាងសង់ជួសជុល ទីលានផ្នូរយុទ្ធជនខេត្តកោះកុង អញ្ញើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាការងារសាងសង់ជួស ជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោសុខ សុវត្តិទម្ម មេបញ្ជាការសឹករងខេត្ត ព្រមទាំង នាយទាហាន នាយទាហានរង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប ចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរ។

    នៅក្នុងដំណើរការ កិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានមានប្រសាសន៍លើកឡើងថា នៅក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជា ក៏ដូចជាប្រជាជនទូទាំងប្រទេស បានផ្លាស់ប្ដូរមុខមាត់ទាំងស្រុង ដោយបានរួចផុតពីរបបប្រល័យពូជ សាសន៍ ដែលគ្រប់គ្រងដោយរបបកម្ពុជាប្រជាធិបតេយ្យ មាតុភូមិអង្គរនៃយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ រណ:សិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានខិតខំប្រឹងប្រែង ស្តាកសាងឡើងវិញ តាំងពីបាតដៃទទេ នៅទឹកដីជាទីស្រលាញ់យើង ដែលបានត្រូវបំភ្លេចបំផ្លាញ ដល់កម្រិតលេខសូន្យ ក្នុងថេរះវេលាបីឆ្នាំ ប្រាំបីខែម្ភៃថ្ងៃ។ រណះសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានលើកយកនូវគោលការណ៍ នយោបាយសំខាន់ៗ ដ៏សមស្របទៅនឹងសភាពជាក់ស្ដែង នៃដំណាក់កាលនោះ ដើម្បីស្រោចស្រង់ និងកសាងប្រទេសអោយមាន ភាពវិវឌ្ឍន៍ លើកស្ទួយជីវភាព រស់នៅរបស់ប្រជាជន។ ដោយឡែកការ ទប់ស្កាត់មិនឲ្យរបបខ្មែរក្រហម វិលត្រ ឡប់មកជាថ្មីម្ដងទៀត ព្រមទាំងការបោះសំអាត កម្លាំងបាក់ទ័ពនៃរបបកម្ពុជាប្រជា ធិបតេយ្យក៏បានចាត់ទុកជាភារកិច្ចដ៏សំ ខាន់ដែលមិនអាចខ្វះបាន របស់រដ្ឋអំ ណាច របស់ប្រជាជនទូទាំងប្រទេសនិយាយរួម និងជាកាតព្វកិច្ចដ៏ចម្បង របស់កងកម្លាំងប្រដាប់អាវុធ របស់យើង។

    ឯកឧត្តម យន្ត មីន បានមានប្រសាសន៍បន្តទៀតថា ដោយឈរលើស្មារតីស្នេហា ជាតិមាតុភូមិ និងការបន្តរក្សាប្រពៃណីដ៏ល្អផូរផង់ របស់វីរកងទ័ពនៅខេត្តកោះកុង បានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងកាលៈ ទេសៈដែលប្រទេសជាតិបាននិងកំពុង ជួបប្រទះនូវការលំបាក លើគ្រប់វិស័យ ភាពប្ដូរផ្ដាច់ក្រោមរូបភាពប្រកៀកស្មា ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឱ្យកងកម្លាំងរបស់យើង កាន់តែមានភាពរឹងមាំ កាន់តែមានបទពិសោធន៍ ក្នុងការប្រយុទ្ធការពារមាតុភូមិ ការពារភូមិសាស្រ្ត ដោយការ ទទួលខុសត្រូវ ព្រមទាំងកម្ទេច បណ្ដាញកម្លាំងបាល់ទាត់ពលពតឲ្យទៀត ចេញពីរង្វង់ប្រយុទ្ធតាមបែបផែនរបស់ថ្នាក់លើ។ បើយើងគិតចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៩ ថ្វីត្បិតតែយើងទទួល បានជោគជ័យលើគ្រប់សមរភូមិ ក៏ប៉ុន្តែសមិទ្ធ ផលទាំងនោះ បានត្រូវដោះដូរជាមួយនិងអាយុជីវិត របស់យុទ្ធមិត្តយើងចំនួន ៤៤៧ នាក់ ដែលបានយកទៅបញ្ចុះ នៅវិមានសពយុទ្ធជន។ ហើយម្យ៉ាងវិញ ទៀត ដើម្បីជាការឆ្លើយតប ទៅនឹងគុណូបក្ការៈ គុណ និងការដឹងគុណការពារជាតិ។ ដូច្នេះក្រសួងការពារជាតិ បានផ្ដួចផ្ដើមធ្វើការកសាងជួសជុល ទីលានបញ្ចុះសពឲ្យមានសភាពល្អប្រសើរ និងឱ្យបានសម ស្របទៅតាមការអភិវឌ្ឍនៃសង្គម ព្រម ទាំងការដឹងគុណជានិច្ច ចំពោះការបាត់ បង់ជីវិតរបស់យុទ្ធមិត្តយើងគ្រប់រូប។

    ឯកឧត្តម យន្ត មីន បានមានប្រសាសន៍បន្តថា ទីលានផ្នូរយុទ្ធជនខេត្តកោះ កុង កាលដើមឡើយមានឈ្មោះថា វិមានសពយុទ្ធជន ដែលមានទីតាំងនៅក្នុងភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ហើយក៏មានរាងជាចតុកោណប៉ោង និងមានផ្ទៃដីសរុបទំហំ ៩,០១៩ ម៉ែត្រក្រឡា ហើយបានកើត និងប្រើប្រាស់នាខែកក្កដាឆ្នាំ ១៩៧៩។

    ឯកឧត្តមបានបញ្ជាក់ថា ស្តូបត្រូវសាងសង់នាពេលនេះ គឺមានកម្ពស់ ៨.៥០m គិតពីផ្ទៃបាតដល់ចុងកំពូល សង់លើទម្រកម្ពស់ ០៥០ ម៉ែត្រ ពីផ្ទៃដីទំហំ ០៩ ម៉ែត្រក្រឡា ផ្ទៃបាតរៀងចតុ កោណកែង ធ្វើពីស៊ីម៉ង់ប្រក់ក្បឿងក្បូរក្បាច់ តាមរចនាបទខ្មែរ កោតមានកម្ពស់១ម៉ែត្រចុច ៨០ និងមានបន្ទាត់កាប់ផ្ចិតប្រវែង ១.១០ ម៉ែត្រធ្វើពីថ្មម៉ាប លើទម្រស៊ីម៉ង់ពីរជាន់ ដែលមានកម្ពស់សូន្យចុច ០.៩០ ពីផ្ទៃដី មានក្បូក្បាច់ផ្កាភ្ញីជាលម្អ។

    ឯកឧត្តម យន្ត មីន បានមានប្រសាសន៍បញ្ជាក់ជាចុងក្រោយថា ចំពោះផ្នូរ យុវជននេះ គឺរៀបចំដោយក្រសួងការពារជាតិ យ៉ាងលម្អិតសម្រិតសម្រាំង មានចំណត រថយន្ត មានសួនច្បារ មានទីធ្លាធំទូលាយ គឺទុកសម្រាប់ គោរពបូជារំលឹកដល់គុណ របស់យុវជន ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែ រៀបចំកែលម្អ នៅផ្នូរសពយុវជននេះ ឲ្យបានល្អប្រសើរ ដើម្បីទុកឲ្យកូនចៅជំនាន់ ក្រោយគោរពប្រតិបត្តិតតៗគ្នាជារៀងរហូត៕ រូបភាព និងអត្ថបទ៖ សុគន្ធី

     

    spot_img

    អត្ថបទទាក់ទង

    spot_img