ទំព័រដើម ទំព័រដើម ចាប់ខ្លួន២នាក់ករណីរក្សាទុក និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន

ចាប់ខ្លួន២នាក់ករណីរក្សាទុក និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន

- ពាណិជ្ជកម្ម -

បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមូយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាប បានករណីរក្សាទុក ផ្តល់ទីតាំងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង។

លោកអនុសេនីយ៍ឯក សំ ប៊ុនហេង នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំនុចក្រុមទី១៣ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
១/ឈ្មោះ រឿន មុន្នី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទ(រក្សាទុកថ្នាំញៀន) ២/ឈ្មោះ ទូច ណារ៉ាក់ ហៅ ង៉ា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជាមុខសញ្ញាចាស់អប់រំ២ដងមកហើយ)។

-វត្ថុតាងចាប់យកបានរួមមាន! -ម្សៅក្រាមពណ៌សថ្លា ចំនួន ០៩ ថង់ ទំងន់ ៤.៤០ក្រាមទាំងសំបក
-សម្ភារះកែច្នៃសម្រាប់ប្រើប្រាស់ និងថង់ច្រករំលែកថ្នាំញៀនលក់មួយចំនួន
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងកាបូបលុយចំនួន០២។

ជនសង្ស័យជាមួយវត្ថុតាង រហូតមកដល់ពេលនេះ ត្រូវបាននគរបាលផ្នែកប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម