ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ប្រុសស្រីពីរនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីបេីករថយន្ត បោះពួយយ៉ាងលឿនបានរេចង្កូតជ្រុលលទៅបុក និងបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១ដេីម និងបង្គោលស្លាកសញ្ញាចរាចរណ៍ ពីរដេីមទៀតដាច់ដល់គល់ រីឯរថយន្តក្រឡាប់ជាច្រើនត្រឡប់ និងផ្ងារជេីងឡើងលើ បង្ករឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង១ និង៤០នាទីយប់ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រពលរដ្ឋ បានឲ្យដឹងថានៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាក Prius ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9200 បេីកបរដោយបុរសម្នាក់រួមដំណេីរ និងស្រ្តីម្នាក់ទៀត បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅ ពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាស្រវឹងស្រា បានរេចង្កូត ជ្រុលទៅបុកនិងបង្គោលភ្លេីងបំភ្លឺផ្លូវបណ្ដាលឲបាក់ត្រឺមគល់ ចំណែករថទាន់មិនទានអស់ល្បឿនបានខ្ទៀតទៅប៉ះ និងបង្គោលស្លាកសញ្ញា ចរាចរណ៍ បាក់អស់ពីរដេីមទៀត ទេីបក្រឡាប់ផ្ញារជេីងច្រងាងតែម្ដង។ បណ្ដាលឲ្យ បុរសម្នាក់ និងស្រ្តីម្នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅ កាន់មន្ទីពេទ្យភ្លាមៗ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនិតិវិធីច្បាប់៕ រូបភាព និងអទ្ថបទ៖ ស៊ីន កុសល
Like!! Great article post.Really thank you! Really Cool.
Thanks so much for the blog post.
Thank you ever so for you article post.