More

    បុរសម្នាក់គេប្រទះឃើញស្លាប់ក្រោមស្ពាន ដោយមិនដឹងមូលហេតុ

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បានយកទ្រូទៅដាក់ យកត្រីធ្វេីជាម្ហូបអាហា បែរជាប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់ នៅក្បែរម៉ូតូខាងក្រោមស្ពានថ្មមួយកន្លែង ទាំងកណ្ដាលថ្ងៃ ដោយពុំដឹងថាជនរងគ្រោះ ស្លាប់ដោយសារតែមូលហេតុអ្វីពិតប្រាកដ និងតាំងពីពេលណាមកនោះឡើយ។

    ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ពានថ្មតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះ ទូច ចំរើន អាយុ៣១ឆ្នាំមានស្រុកកំណើតនៅឃុំព្រែកអញ្ចាញ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនិង ស្នាក់នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    បេីតាមសម្តីបុរសដែលជាអ្នកប្រទះ ឃើញសាកសពបុរសរងគ្រោះ បានប្រាប់ឲ្យនគរបាលដឹងថា នៅមុនពេលកើតហេតុ គាត់បានទៅដាក់ទ្រូយកត្រីធ្វើម្ហូប នៅជិតកន្លែងកើតហេតុ លុះពេលទៅដល់ ស្រាប់តែប្រទះឃើញបុរសម្នាក់ ដេកស្លាប់ដោយមិននឹកស្មានដល់ឡើយ ដោយមានម៉ូតូម៉ាកហុងដាស្កូបពីពណ៍ក្រហម១គ្រឿង ដួលនៅជិតនោះផងដែរ។ខណៈនោះគាត់មានការភ្ញាក់ផ្អើលខ្លាំងណាស់ ក៏បានស្រែកប្រាប់អ្នកភូមិឲ្យជួយមើល ព្រមទាំងរាយការណ៍ ជូននគរបាលឲ្យ ចុះទៅពិនិត្យមើលភ្លាមៗតែម្ដង។

    នគរបាលបានប្រាប់ថា ក្រោយទទួលបានព័ត៌មានអំពីមនុស្សស្លាប់បែបនេះ កម្លាំនគរបាលប៉ុស្តិ៍បឹងធំ រួមជាមួយនគរបាលព្រហ្មទណ្ឌ និងនគរបាលចរាចរខណ្ឌកំបូល ក៏បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗដែរ ហើយបានសន្និដ្ឋានជាជំហ៊ានដំបូងថា អាចជាឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ។ បន្ទាប់មកបានរាយការណ៍ បន្តជូនទៅកាន់ នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យហើយ។

    នគរបាលបានបញ្ជាកថា បើតាមស្រ្តីជាម្ដាយរបស់ជនរងគ្រោះ បាននិយាយថា កូនប្រុសគាត់មានជម្ងឺសសៃប្រសាទ យូរមកហើយដែរ ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ ហើយក៏ធ្លាប់មានគូដណ្ដឹង នៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំនេះម្ដងដែរ ប៉ុន្តែបានដាច់គ្នាវិញ។ ដោយឡែកកាលពីវេលាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ជនរងគ្រោះ បានទៅទៅបុណ្យគម្រប់១០០ថ្ងៃសពក្រុមគ្រួសារមិត្តភក្ដិ នៅក្នុងភូមិខាងលើនោះ លុះពេលត្រឡប់មកវិញ ក៏បានជួបនូវគ្រោះអកុសលបែបនេះតែម្ដង៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img